ព័ត៌មានជាតិ

គណៈកម្មការរៀប​ចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានកោះអញ្ជើញ​តំណាងគណបក្ស​នយោ​បាយ​ទាំងអស់ក្នុងខេត្ត ចូលរួមកិច្ច​ប្រជុំស្តីពី​ការ​បោះឆ្នោត និងការ​ពង្រឹងសន្តិសុខសណ្ដា​ប់ធ្នាប់

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការរៀ​បចំការបោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ បាន​កោះអញ្ជើញតំណាងគ​ណបក្សនយោបាយទាំងអស់ក្នុងខេត្ត ចូលរួ​មកិច្ចប្រជុំ​ស្តីពីការបោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត ការពង្រឹ​ងសន្តិសុខសណ្ដាប់ធ្នាប់ របៀប​រៀបរយ​ក្នុងការិ​យា​ល័យ​បោះឆ្នោត និងការិយា​ល័យរាល់​សន្លឹកឆ្នោត ក្នុងដំ​ណើ​រកា​របោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ខាងមុខនេះ។

 

លោក ហី គឹមសេង ប្រធានគណៈកម្មកា​ររៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់​ខេត្តបន្ទាយមានជ័យមាន ៦៧ ឃុំ សង្កាត់ ដែលមា​នគណបក្សនយោបាយចំនួន១១ គណ​បក្ស​ ដែលត្រូវធ្វើកា​របោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សាឃុំ សង្កាត់រួមមាន គណ​បក្សប្រជាជនកម្ពុជា ខ្មែរតែមួយ យុវជន​កម្ពុជា ភ្លើងទៀន ខ្មែរស្រលា​ញ់ជាតិ ខ្មែររួបរួម​ជាតិ កម្ពុជា​និយម សញ្ជាតិកម្ពុជា រស្មី​ខេមរា ហ៊ុនស៊ិ​នប៉ិច និងគ​ណបក្សកែទម្រង់កម្ពុជា។

 

លោក ហី គឹមសេង បន្តថា ដើម្បីឱ្យដំណើ​រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅ​ដោយរលូននិងធា​នាបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរ​យនិងបរិយា​កាសស្ងប់ស្ងាត់ល្អនោះ អ្នកដែល​មានសិទ្ធិចូលក្នុង​ការិយាល័យបោះឆ្នោត និងរាប់​សន្លឹក​ឆ្នោតបាន គឺជាមន្ត្រី​បោះ​ឆ្នោត​ដែល​បានទទួល​ការតែងតាំងពី គ..ប ភ្នាក់ងារគ​ណបក្សន​យោបាយ ដែលមា​នបញ្ជីបេក្ខជនឈ​រឈ្មោះ និងដែ​លបានអនុញ្ញាតិ អ្នកសង្កេត​ការដែលមានបណ័្ណ សំគា​ល់ផ្តល់ដោយ គ..ប អ្នកដែលប្រព្រឹត្តអំ​ពើល្មើស​ ត្រូវទទួលពិន័យ តាមមាត្រា ១៧១ នៃច្បាប់​ដោយកា​រផាកពិន័​យជាប្រាក់ពីរ ៥លានរៀល ទៅ២០លានរៀល ដោយ គ..ប ដោយពុំទាន់គិ​តដ​ល់​ទោសព្រហ្មទណ្ឌផ្សេងៗទៀត។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយ​មានជ័យបា​នថ្លែងនូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ បងប្អូនប្រ​ជាពលរដ្ឋ សមាជិកគណបក្សនយោបាយទាំងអស់ រយៈកន្លងម​កដែល​បានធ្វើការ​ឃោសនា​ហែក្បួន តាមដងផ្លូវនានា​ គឺមានភាពល្អប្រសើរ គ្មានអំពើហិង្សា ចេះគោរពអាធ្យា​ស្រ័យ​រវាងខ្មែរ​និងខ្មែរ គោរពសិទ្ធិគ្នាទៅវិ​ញទៅមក មិនមាន​ការរើសអើងឬបញ្ចេញកំហឹង កំរាមកំហែ​ង​ស្ថិតក្នុងបរិយា​កាសមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​បានល្អប្រសើរ ដោយគិតថា ខ្មែរស្រ​ឡាញ់ខ្មែរ គ្រាន់​តែនិន្នាការនយោ​បាយខុសគ្នាតែប៉ុណ្ណោះ។

 

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះផងដែរ តំណាង​គណបក្សនយោបាយក៏បានសំណូមពរ ដល់ គ..ប និងក​ងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូមចូលរួម​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបា​នល្អមាន​តម្លា​ភាព ជាពិសេសថ្ងៃទី​៤ ដែល​ជាថ្ងៃ​សម្រាក​ឃោសនា ថ្ងៃសរស្ងប់ស្ងាត់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button