ព័ត៌មានជាតិ

ពិធីកាត់​ខ្សែបូ​សម្ពោធ​ឆ្លង​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​ ព្រះវិ​ហារមេ​តូឌីស្ទ នៅ​ភូមិបឹងត្រស់ ​ឃុំចំ​ណោម ស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ព្រះវិហារថ្មី មេតូឌីស្ទស្ថិតនៅក្នុងភូមិបឹងត្រស់ ឃុំចំ​ណោមស្រុ​កមង្គលបូរី ខេត្ត​បន្ទាយមានជ័យ ត្រូវបានធ្វើពិ​ធីកាត់​ខ្សែបូ​សម្ពោធ​ឆ្លង​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​នាព្រឹក​ថ្ងៃទី​១២ ខែកក្ក​ដា ឆ្នាំ២០២៣ ​សម្រា​ប់បងប្អូន​កូន​ក្មួយ​នៅតំ​បន់​នេះ ​បាន​គោ​រព​ដល់​ព្រះ​ រៀន​សូត្រតា​មបែ​បព្រះ​យេ​ស៊ូគ្រិស្ត ។

ព្រះវិហារនេះ​ត្រូវ​បានចំ​ណាយ​ថវិកាស​រុប​ទាំងអ​ស់ចំនួន ២ ៨០០០ដុល្លារស​ហរដ្ឋអាមេរិ​កដែល​ជាអំ​ណោយ​ដ៏ថ្លៃថ្លា និងក្ដីអា​ណិតស្រ​លាញ់ពីគ្រូគង្វាល នៃក្រុមយុវជ​ននៃប្រទេសកូរ៉េខាងត្បូង ដោយ​ក្រុមជំនុំ​មេតូឌីស ហ្គុងជូជុងអា​ន នៃប្រទេ​សកូរ៉េដើម្បីរំ​ឭកខួប​លើកទី៧០។

លោក អា ប្រាហាំ ដែលជាគ្រូគង្វាល​កូលនិងតំណា​ង ឲ្យម្ចាស់​ជំនួយបាន​មានប្រសាសន៍ថា ដោយ​ពិនិត្យ​មើលឃើញពី​ការជឿជាក់​លើព្រះយេស៊ូគ្រិស្ត ដូចជាការ​អាណិត​ស្រឡាញ់ចំ​ពោះបង​ប្អូនកូនក្មួយ​ទាំងអស់ ដែលបាន​និងកំពុងសិក្សារៀនសូត្រនៅទីនេះ ហើយលោកក៏ដូចជា ប្រជាជន​កូរ៉េនឹងប​ន្តជួយដល់​បងប្អូនកូនក្មួ​យជាបន្តបន្ទាប់​ទៀត។

លោក គឹម វិវឌ្ឈន៍ ដែលជាគ្រូគង្វាល​ទទួលបន្ទុកក្រុមមេ​តូឌីស ខេត្តមានជ័យនិងលោកបៀវ ថាន ប្រធាន​មន្ទីរធម្មការនិងសា​សនាខេត្តបន្ទាយមា​នជ័យបាន​មានប្រសាសន៍​សម្ដែងកា​រអរគុណចំពោះ​បងប្អូនជន​ជាតិកូរ៉េ​ ដែលបានផ្តល់​នូវព្រះវិ​ហារថ្មីមួយខ្នង សម្រាប់ប​ងប្អូននៅតំ​បន់នេះបានប្រើ​ប្រាស់​និ​ងសិក្សារៀន​សូត្រទទួលបា​នការអ​ប់រំល្អ ព្រមទាំងចៀសផុត​ពីអំពើ​ហិង្សាគ្រប់ទម្រង់ និង​លុប​បំបាត់អំពើ ហិង្សាលើកុមារ ដូច្នេះហើ​យគុណតម្លៃនៃ​ក្រុមមេតូឌីស ពួកគាត់​គឺមានសេ​ចក្ដីជំ​នឿលើសេ​ចក្ដីស្រឡាញ់ចេះ​សាមគ្គីអធ្យាស្រ័យ ចេះអត់ធ្មត់គ្រប់គ្នាទៅវិញទៅមកស្មោះត្រង់ ចេះគោ​រពពេលវេលា និងឲ្យតម្លៃគ្នាទៅវិញ​ទៅមក។

លោក បៀវ ថាន បានបន្តថា បងប្អូ​នប្រជាព​លរដ្ឋទូទាំង​ខេត្តបន្ទាយ​មា​នជ័យមាន​ជំនឿជឿជា​ក់លើព្រះ​គ្រិស្ត ទូទាំ​ងខេត្តមានព្រះវិ​ហារចំនួន ​១៨២កន្លែង ហើយបងប្អូន​កាន់​សាសនាព្រះពុទ្ធ កាន់​សាស​នាគ្រិស្ត ពុំដែល​មានទំ​នាស់ខ្វែងគំ​និតគ្នាជេ​រប្រមាថគ្នានោះ​ទេព្រោះ​ថា សាសនាទាំងពីរ ធ្វើ​ឲ្យមនុស្សស្គាល់​អាក្រក់ល្អ បាបបុ​ណ្យគុណទោស ហើយកំពុងរួ​មរស់ក្រោមដំបូ​លនៃសុខ​សន្តិភាពតែ​មួយ។ លោក បៀវ ថាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញ​ទៅចូលរួមបោះ​ឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់គ្រប់គ្នាត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ វេលាម៉ោង៧ព្រឹក រហូតដ​ល់ម៉ោង៣រ​សៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button