ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នា​រសៀល​ថ្ងៃ​ពុធ​ ០៣រោច ខែ​ពិសាខ ឆ្នាំខាល ចត្វាស័ក​ ព.ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែឧសភា​ ឆ្នាំ​២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម ហ្សាក់ បុឺឡេ ( H.E.Mr.Jacques PELLET ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស ឱ្យ​កាន់​តែ​ប្រសើរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button