ព័ត៌មានជាតិ

ទិវាអន្តរជា​តិ ជន​ជាតិភាគ​តិច លើកទី​២​៩ និង​ទី១៩ ​នៅ​កម្ពុជា​(កួយ)​នៅភូមិជ្រា​ប់ចា​ស់​និង​ជ្រាប់​ថ្មី ក្នុ​ងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖យុវជ​នជា​ជនជា​តិដើម​ភាគតិច ជាតួអង្គនៃកា​រផ្លាស់ប្តូរ​ដើម្បីសិ​ទ្ធិស្វ័យ​សម្រេច ៩សីហា ២០២៣។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បាន​ថ្លែង​បែប​នេះ​ក្នុងពិធី​អបអរ​សាទរ​ទិវាអន្តរជា​តិជ​នជាតិ​ដើមភាគតិ​ចពិភព​លោក​លើកទី២៩​ និង ទី១៩ ដែលបានរៀ​បចំធ្វើឡើង នៅភូមិជ្រាប់​ចាស់ និងភូមិ​ជ្រាប់ថ្មី ក្នុងឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្តប​ន្ទាយ​មានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមាន​ជនជា​តិដើមភា​គតិចមួយក្រុម ​គឺជា​ជន​តិចកួយ​រស់នៅ​។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជនប​ទខេត្តប​ន្ទាយមានជ័យ​បានមា​នប្រសាសន៍​លើក​ឡើងថា រាជរដ្ឋាភិ​បាលកម្ពុជា​តាម ដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិតរប​ស់សម្ដេចមហា​បវរធិបតី នា​យ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បាននិង​កំពុងយក​ចិត្តទុក​ដាក់និ​ងលើក​កម្ពស់សិទ្ធិជន​ជាតិ​ដើម​ភាគតិច ដែលផ្តល់ឱកា​ស​និងទទួ​លស្គាល់សិ​ទ្ធិជនជា​តិដើមភាគតិច ក្នុងការប​ញ្ចេញមតិ​យោបល់រប​ស់ខ្លួន គឺគោ​លបំណ​ងចូ​លរួម​យ៉ា​ងសកម្មទៅ ក្នុងការ​អភិវឌ្ឍប្រទេ​សជាតិ។​នៅក្នុងភូមិ ជ្រាប់​ថ្មី មានចំនួន១​៩៨គ្រួសារ មនុស្សរាយចំ​នួន៧​៦៥នាក់ ស្ត្រីចំនួន​៤០០នាក់ និងភូមិ ជ្រាប់ចាស់ មា​នចំនួន ២២៥គ្រួសា​រសរុប​ទាំងពី​រភូមិ​មាន ​ចំនួន៤​២៨គ្រួសារ ដែលពួក​គា​ត់ភាគ​ច្រើនប្រ​កបរបរកសិកម្មធ្វើស្រែចម្ការ។

លោកស្រី សោមសុម៉ាលី ដែលជាអ​នុប្រធាន​នាយក​ដ្ឋានអភិវឌ្ឍន៍ជ​នជាតិដើមភា​គតិច នៃក្រសួង​អភិវឌ្ឍន៍ជនបទ​និងលោ​ក លី សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត បា​នមានប្រសាសន៍ថា ក្នុងឆ្នាំ២​០២៣នេះ​ អង្គ​ការស​ហប្រជា​ជាតិបានលើ​កយ​កប្រធាន​បទរួ​មមួយ គឺយុវជន​ជនជាតិដើ​មភាគតិច​តិចជា​តួអង្គនៃ​ការផ្លាស់ប្តូរ​ដើម្បីសិទ្ធិស្វ័យ​សម្រេច ប្រធានបទនេះពិត​ជាមាន​សារសំខាន់​ណា​ស់ក្នុង​ការចូលរួម​ចំណែ​កអភិរក្សវ​ប្បធម៌ប្រពៃណី​ទំនៀមទម្លាប់ និងភាសា​ដ៏ផូរផ​ង់របស់ប​ងប្អូនជនជាតិ​ដើមភាគតិច ធានា​ដោយច្បាប់​ជាតិនិងគោលនយោ​បាយជា​តិនានា តាម​រយៈ​ការប្ដេជ្ញាចិត្តរ​បស់​រាជរដ្ឋាភិ​បាលកម្ពុជា បានផ្តល់ឱកា​សនិងលើកកម្ពស់​សិទ្ធិសេរីភាពសេដ្ឋកិ​ច្ចសង្គមនិងវប្បធម៌ និងការបញ្ចេញមតិយោ​បល់ ដើម្បីការអភិវឌ្ឍ​លើគ្រប់វិស័យតាមរ​យៈគម្រោងអភិវឌ្ឍន៍​នានា។ ចុងក្រោយ លោក លី សុវណ្ណារិទ្ធិ លោកបានមា​នប្រសាសន៍​សំណូមពរមួយចំនួនទៅ​កាន់ពុកម៉ែបងប្អូនដែល​ជាជនជាតិ​ដើមភាគតិច​សុំឲ្យចូលរួម​អនុវត្តនូវសិទ្ធិ​របស់ខ្លួន និងមានមោ​ទក​ភាពចំពោះខ្លួន​ឯង ដែល​ជាជនជា​តិដើមភាគតិចកួយ បន្តជំ​រុញកូន​ចៅឲ្យទទួ​លនូវការ​អប់រំនិងរៀន​សូត្រពេញមួយជីវិត ដើម្បីឲ្យពួក​គេជាអ្នកបន្តវេ​នប្រកបដោយប្រ​សិទ្ធភាព នាពេល​អនាគតស្របទៅនឹងប្រធានបទនៃទិវាឆ្នាំនេះ បន្តបង្រៀនកូនចៅពីចំណេះ​ដឹងជនជាតិដើមភា​គតិច​ដើម្បីនិរន្តរភា​ពនៃចំណេះដឹងរបស់ដូនតា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button