ព័ត៌មានជាតិ

នគរបាលក្រុងប៉ោ​យប៉ែត ចុះបង្ក្រាប​ល្បែង​ស៊ីសង​ជល​មាន់ ​ដោយ​ឃា​ត់ខ្លួនអ្នកញៀន​ល្បែង និងដក​ហូតបាននូវ​វត្ថុ​តាងមួយ​ចំនួន

ខេត្តបន្ទាយមានជ័យ ៖នៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ ពីលោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមា​នជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នង​ការរង​ផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់​កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដាក់លុយជាប្រចាំ ដែល​បានស្រែកហ៊ោកញ្ជ្រៀវ បង្ករផលប៉ះ​ពាល់ ដល់​សន្តិសុខ សណ្តាប់ធ្នា​ប់សាធារណៈ ។

ទីតាំង ជល់មាន់នេះឋិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតក្នុងភូមិ​សាស្ត្រ ភូមិ មិត្តភាព ជាប់ព្រំ​ប្រទល់ (ភូមិព្រៃព្រិច) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រតិបត្តិការ នេះ កម្លាំងប៉ុស្តិ៍ប៉ោយប៉ែត ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូតម៉ូតូ បានចំនួនជិត១០គ្រឿង និងមាន់ចំនួន ជាង ១០ក្បាល រួមជាមួយមាន់ ដែលជ​ល់ចាញ់ ហើយ​ងាប់ ។

ក្រោយចុះបង្រ្កាបសមត្ថកិច្ច បាននាំយកក្រុមអ្នកញៀនល្បែង និងវត្ថុតាង រួមមានដូចខាងលើ ទៅកា​ន់ប៉ុស្តិ៍ប៉ោ​យប៉ែត ដើម្បីរៀបចំ​ចាត់ការតាមនីតិវិធី ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button