ព័ត៌មានជាតិ

កងកម្លាំងអន្ត​រាគមន៍ ​កងព​លតូចថ្មើរជើង​លេខ៥១ ចុះជួ​យជួស​ជុលរុះរើរៀប​ចំទុក​ដាក់ផ្ទះ​ប្រជាព​លរដ្ឋ ដែល​រង​គ្រោះដោយ​សារ​ខ្យល់កន្ត្រាក់ នៅស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាក ចត្វាស័ក ព.​ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បាន​ចាត់​តាំងកម្លាំងអន្តរាគ​មន៍ ដឹកនាំដោយ លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូ​ចថ្មើរ​ជើងលេខ៥១៣ ស​ហការជាមួយកម្លាំង​អាជ្ញា​ធរមូលដ្ឋាន និង​កម្លាំងច​ម្រុះ​ទាំ​ងបីប្រ​ភេទ ដឹកនាំ​ដោ​យ​លោក កែវ តា​រារស្មី អភិបាល​ស្រុកអូរជ្រៅ​ និងបា​នជួយ​ឧ​បត្ថម្ភ​ទឹក​សុទ្ធ និង​នំបុ័ង​មួយ​ចំនួន ជូន​ដល់​កម្លាំ​ងយើង ចុះជួ​យរុះរើរៀប​ចំទុកដាក់ផ្ទះប្រជា​ពលរដ្ឋរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី៣១ ខែមីនា ​ឆ្នាំ២០២៣ ដែលបណ្តា​លឲ្យរងការ​ខូចខាតផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ និងស្រាល​ចំនួន១៤ខ្នង ស្ថិត​នៅភូមិយាយអត​ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេ​ត្តបន្ទាយមានជ័យ។

ក្នុង​នោះដែ​រ មេបញ្ជាការ​វរសេនាតូចថ្មើរជើងលេខ៥១៣ ក៏បាននាំយក​ស័ង្កសីដែលជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត និ​ងលោកជំ​ទាវ សម្រាប់ជួ​យរុះរើ និងជួសជុសផ្ទះ ជូនប្រជាពលរដ្ឋ​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយខ្យល់កន្ត្រាក់នេះផងដែរ។

ប្រ​ជាពលរដ្ឋ និង​អាជ្ញាធរមូលដ្ឋាន បា​នគោរពថ្លែងអំណរគុ​ណ ជូនចំ​ពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួប​គ្រោះមហន្តរាយផ្សេងៗ និងសូម​មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័​យគ្រប់ភារកិច្ចជូ​នជាតិមា​តុភូមិ និងប្រជាជនជានិ​ច្ចនិរន្តរ៍ សូមគាំទ្រ. ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ​មន្រ្តីនាពេល​អនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button