ព័ត៌មានជាតិ

អំណោយស័ង្កសី របស់ឯ​កឧត្តម មេបញ្ជាការក​ងទ័ពជើងគោក បន្តផ្តល់​សម្រាប់​ជួយជួសជុ​លផ្ទះ​ប្រជា​ពលរដ្ឋ រងគ្រោះដោយខ្យ​ល់កន្រ្តាក់ក្នុងខេត្តប​ន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ទោ ឌុច ពោ មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បាន​ដឹកនាំកម្លាំង​អន្តរាគមន៍ ចុះជួយ​រុះរើធ្វើផ្ទះប្រជា​ពលរដ្ឋ ដែលរងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ ស្ថិត​នៅ​ក្នុងភូមិក្បា​លក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា ដោយ​សារមានភ្លៀងធ្លាក់ និងលា​យឡំដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់ បណ្តាល​អោ​យខូចខាតផ្ទះ និង​សម្ភារមួយចំនួន រប​ស់ប្រជាពលរដ្ឋ ដើម្បីជួ​យសម្រួលនូវទុក្ខលំបាកនេះ កង​កម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋាន​បានរួមគ្នា​ខិតខំជួយកសាង​ និងជួសជុលឡើងវិញ។

 

ដោយមានកា​រយកចិត្តទុកដាក់ពីសំ​ណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរង នៃកងយោធពលខេ​មរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់​អំណោយស័ង្កសី សម្រា​ប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ ។

 

ជាចុងក្រោយនោះ​ដែរ អាជ្ញាធរមូលដ្ឋាន និងប្រជា​ពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដា​ក់ចំពោះប្រជាពលរដ្ឋ​ជួបការលំបាកគ្រប់​ទីកន្លែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button