ព័ត៌មានជាតិ

ឃាត់ខ្លួនប្រជាពលរដ្ឋប្រុស ស្រីចំនួន៧នាក់ ខណ:បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋខ្មែរចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់/កុមារីចំនួន០១នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ សហការជាមួយកម្លាំងកម្លាំងយោធាសឹករងស្រុកថ្មពួក ស្ទាក់ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង ០០និង១២រំលងអាធាត្រថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិសាស្រ្ត ភូមិ បន្ទាយមានរិទ្ឋ ឃុំគោកមៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៧នាក់ខាងលើនេះបានធ្វើឡើង ខណ:កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូសាយ សហការជាមួយកម្លាំងយោធាសឹករងស្រុកថ្មពួក ចុះល្បាត ត្រួតពិនិត្យតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ជាប្រចាំនៅបន្ទាត់ព្រំដែន កម្ពុជា~ថៃ លុះមកដល់ត្រង់ចំណុចខាងលើក៏បានប្រទះឃើញ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ក៏បានធ្វើការទប់ស្កាត់តែម្តង។

ក្រោយពីឃាត់ខ្លួនកម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរ និង អនុវត្តន៍ទៅតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button