ព័ត៌មានជាតិ

សម្ពោធ​ដាក់ឲ្យប្រើប្រាស់ ផ្លូវ​បេ​តុង​១ខ្សែ ប្រវែង២.១​៥៨ម៉ែត្រ នៅស្រុក​ស្ទឹងត្រង់ ​ដែលជាអំ​ណោ​យរ​ប​ស់ឯកឧត្តម ហ៊ុន ណេង ​និងលោកជំទាវ

ខេត្តកំពង់ចាម៖ផ្លូវបេតុង ១ខ្សែ មានប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅភូមិដី​លើ ឃុំពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអ​ធិ​បតី​ភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ណេ​ង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក​ជំទាវ លាង វួចឆេង

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបា​លខេត្តកំពង់ចាម លោក លោកស្រីអភិបាលរងខេត្ត និ​ង​លោក លោក លោកស្រី​អ្នកតំណាង​រាស្ត្រមណ្ឌលខេត្តកំ​ពង់​ចាម​ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅក្នុងខេត្ត ព្រមទាំង អាជ្ញាធ​រមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ។

 

យោយតាមរបាយការណ៍របស់លោក ទុន ស៊ាង មេឃុំ​ពាមកោះស្នា បានឲ្យដឹងថា ដោយមើ​លឃើ​ញ​អំពីតម្រូវកា​រជាក់ស្ដែង របស់ប្រជាពលរដ្ឋ និងកា​រចូលរួមចំណែកអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ឯកឧ​ត្តម ហ៊ុន ណេង និង​លោកជំទាវ បានផ្ដល់នូវស​មិទ្ធិផលថ្មី ជាផ្លូវបេតុង ១ខ្សែ ស្ថិតនៅភូមិដីលើ ឃុំពា​មកោះ ដែលជា​អំណោយរបស់ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ ។ផ្លូវ១ខ្សែ នេះមានប្រវែង ២.១៥៨ម៉ែត្រ ទទឹង ៤,១២ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ សាងសង់​ពីឆ្អឹង​ដែក បាតក្រាល​ជាថ្មមិច កំរាស់ ១ទឹក បាន​ចាប់ផ្ដើមសា​ងសង់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ និ​ងបានសាង​សង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

 

នាឱកាសនោះឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍​ថា ក្រោមការដឹកនាំ របស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន​ដាក់​ចេញនូវគោលនយោបាយ​យុទ្ធសាស្ត្រចតុកោណ ជាអា​ទិភាព ៖មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ ។ ស្រ​ប​តាម​កម្មវិធីនយោ​បាយនេះ ជាពិសេសការពិនិត្យអំពីស្ថាន​ភាពលំបាក និងដើម្បី ឆ្លើយតបទៅ​នឹងត​ម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំ​បន់ ឯកឧត្ដមផ្ទាល់ ក៏បានដឹកនាំក្រុមការងារកសាងផ្លូវ ១​ខ្សែ នេះឡើង ដើម្បី​រួមចំណែកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន សម្រួល​ដល់​ការធ្វើដំណើរ​ និងការដឹក​ដំណាំក​សិផល របស់ប្រជាពលរដ្ឋ នៅក្នុង និងក្រៅតំបន់ ។ជាមួយនោះ ផ្លូវនេះ នឹង​បានរួមចំណែក បំពេញ​តម្រូវកា​ររបស់ប្រជាពលរដ្ឋ ដែលបានផ្លាស់​ទីលំនៅ ពីតំបន់ប្រឈ​មការបាក់ស្រុតច្រាំងទន្លេ ហើយម​ករស់នៅទីនេះ ផងដែរ ។

 

ជាមួយគ្នានេះដែរឯកឧត្ដម ហ៊ុន ណេង ក៏បានផ្ដាំផ្ញើ ដល់ប្រជាពល​រដ្ឋទាំងអស់​យកចិត្តទុក​ដាក់​ថែទាំ និងចូលរួម​គោរពច្បាប់ចរាចរ ដើម្បីសុខសុវត្ថិភាព ដល់គ្រួសារសហគមន៍ និងស​ង្គមជា​តិយើង ផងដែរ ។ម្យ៉ាងវិញទៀតត្រូវចូលរួម​សហការជាមួយអាជ្ញាធរ ក្នុងការចូលរួម​អនុវត្តគោល​នយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព របស់រា​ជរដ្ឋាភិបាល រួមជាមួយនឹង ការយក​ចិត្តទុកដា​ក់ថែទាំ​សុខភាពឲ្យ​បានល្អប្រសើរ តាមរយៈការចូលរួមបន្តអ​នុវត្តវិធានសុខាភិបាល និងប្រមុខ​រាជរដ្ឋាភិបា​ល គឺ ៣ការពារ និង​៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លង នៃជម្ងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងថ្មី អូមីក្រុង គ្រប់ៗគ្នាផងដែរ។

 

ទន្ទឹមនោះដែរ ឯកឧត្តម ហ៊ុន ណេង នឹងលោកជំទាវ ក៏បានផ្ដល់ជូន​នូវថវិកាដល់​ប្រជាពលរដ្ឋ ដែល​បានចូលរួម សរុបចំនួន ៤១០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងឧបត្ថម្ភ ដល់សា​លាឃុំពាម​កោះស្នា ថវិកា ចំនួន២លានរៀល កម្លាំងទាំង៣ ក្នុង ១អង្គភាព ថវិកាចំនួន​៥០ម៉ឺនរៀល និងក្រុម​គ្រូពេទ្យប្រចាំការ ថវិកា ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button