ព័ត៌មានជាតិ

អ្នកអ​ង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន អមព្រះ​រាជដំ​ណើរ​សម្តេចព្រះអ​ភិសិរី សុគន្ធាម​ហាសង្ឃ​រាជាធិបតី កិត្តិឧ​ទ្ទេសប​ណ្ឌិត បួរ គ្រី យាងដង្ហែព្រះ​បរមអដ្ឋិធាតុ ព្រះក​រុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សី​ហនុ ព្រះប​រមរតនកោដ្ឋ ទៅ​កាន់ខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖សម្តេច​ព្រះអ​ភិសិរី សុគន្ធាម​ហា​សង្ឃរាជាធិបតី​ កិត្តិឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហា​សង្ឃរាជ នៃ​គណៈ​ធម្មយុត្តិកនិ​កាយ នៃព្រះរាជាណា​ចក្រកម្ពុជា អ​មព្រះរាជដំណើរដោយ អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិទ្ធិ​ដែន ឧត្តម​ទីប្រឹក្សា​ផ្ទា​ល់ សម្តេចព្រះ​មហា​សង្ឃ​រាជ នៃ​គណៈ​ធម្មយុត្តិកនិ​កា​យ ,ឯក​ឧត្តម បណ្ឌិត តាន់ វណ្ណនី ,ឯកឧត្តម សាន្ត រដ្ឋ ស៊ីង ព្រមទាំ​ងឯកឧត្តម លោកជំទាវ ពុទ្ធ​សាស​នូបត្ថម្ភក៍ និងសហ​ការី កាល​ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២​០២២ បានព្រះរាជ​ដង្ហែព្រះ​បរម​អដ្ឋិធាតុ ព្រះករុ​ណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះម​ហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ ឆ្ពោះទៅ​កាន់វត្តព្រះ​ពុទ្ធត្រៃរតន៍​មង្គល ស្ថិតក្នុងភូមិអូប្រើស សង្កា​ត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

នាក្នុងឱកា​សដ៏មហានក្ខត្តឬក្សដ៏​ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយសទ្ធាជ្រះថ្លា និងនឹករលឹ​កដល់​ព្រះគុណ​ដោយក្តី​សោមនស្សក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិ​រីសុគន្ធាមហា​សង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះអង្គបានប្រទាននូវព្រះឱវា​ទដល់អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯ​កឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍ ក៏ដូច​ជាសិស្សគណ និងពុទ្ធបរិស័​ទ អោយ​ចូលរួម​ជួយ​ជ្រំជ្រេង​តម្កុំតម្កើង​ដើរតា​មលំអាន​ព្រះពុទ្ធសាសនា និងរំលឹកនូវ​ព្រះករុណាមហា​ទិគុណ​ដ៏ធំធេង នៃអង្គសម្តេចឪ សម្តចតា សម្តេច​តាទួត ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។

 

សូមរំលឹកផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯក​រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះ​បរមរតនកោដ្ឋ ព្រះអង្គទ្រង់ប្រសូត្រ​នៅថ្ងៃអ​ង្គារ ១​១កើត ខែកត្ដិក ឆ្នាំចរ ចត្វាស័ក ពុទ្ធសក​រាជ ២៤​៦​៥​ ត្រូវនឹ​ងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះ​អង្គឡើ​ងគ្រោងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នាព្រះ​បរមរាជវាំងចតុមុខ រាជធានី​ភ្នំពេញ ក្នុងនា​មជាព្រះមហា​វរក្សត្រមួ​យព្រះអង្គ ព្រះប​រមរតនកោដ្ឋ ជានិច្ច​ជាកាលព្រះអង្គ ខិតខំ​ប្រឹង​ប្រែងបំពេញព្រះរាជកិច្ច និងព្រះរាជបូ​ជនីយកិច្ច ដោយមិនខ្លាចនឿយហត់ព្រះកាយពល និង​ព្រះរាជបញ្ញាញាណ ដើម្បីបង្រួបបង្រួម​ជាតិ ទាមទារឯករាជ្យ បូរណភាពទឹកដី នៃព្រះរាជា​ណាច​ក្រកម្ពុជា។នៅស​ល់ត្រឹមព្រះ​រាជអាល័យ សមិទ្ធិផល​ជាច្រើន ការស្ថាបនាជាតិ និងស្នាព្រះ​ហស្តដ៏​ឧត្តុងឧត្តមនៃអង្គសម្តេចឪ សម្តេចតា ស​ម្តេចតាទួត ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់​ទុកអោយកូ​នចៅ ចៅទួត ចៅលួត ប្រជានុរាស្ត្រ របស់ព្រះអង្គ។

 

ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររា​ជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះ​បរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រអង្គ ដែលតែងតែ​ប្រកាន់ខ្ជាប់នូ​វព្រះរាជកិច្ចប្រ​កបដោយព្រហ្មវិហារធ​ម៌​ដ៏ឧត្តុងឧត្ដម ចំពោះប្រជានុរាស្រ្តជាកូន ជាចៅ ចៅទួត ចៅ​លួត របស់ព្រះអង្គទូ​ទាំងព្រះរាជាណាចក្រកម្ពុជា។ព្រះ​រាជសកម្មភាព​ដ៏ឧត្តុងឧត្តម​ថ្លៃថ្លាទាំង​នេះ​បាន​បង្ហាញ​ឲ្យឃើញនូវសច្ចធម៌​នៃទសពិធរាជធម៌របស់ព្រះអង្គ ដែលព្រះអង្គប្រទា​នដល់ប្រជា​នុរាស្ត្រខ្មែរ ដោយ​មិនប្រកាន់ ពូជ​សាសន៍ ជាតិកំណើត ជំនឿសាសនា ឬពណ៌សម្បូរឡើយដោ​យសារស​ច្ចភាពនេះហើយ​ទើបប្រជានុរាស្ត្រខ្មែ​រគ្រប់ស្រទាប់​វណ្ណះទូទាំង​ប្រទេស បានគាំ​ទ្រស្រ​លាញ់ គោរព ចំពោះព្រះអង្គគ្មានថ្ងៃបំភ្លេចបាន។

 

សូមជម្រាប់ជូនថា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហា​វរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភា​ពជាតិខ្មែរ ព្រះប​រមរតនកោដ្ឋ ព្រះអង្គយាងចូ​លសោយព្រះទិវង្គត នៅថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធនា​សាធារណៈរដ្ឋប្រជាមានិតចិនតាង​នាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទូលព្រះ​បង្គំ យើងខ្ញុំ​ជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូម​ថ្វាយនូវមហាព្រះរាជកុសលថ្វាយ​ចំពោះ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរ​ក្សត្រ ព្រះវររាជ បិតា​ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជវិ​ញ្ញាណក្ខន្ធព្រះអង្គបាន​យាងទៅកាន់​សោយសុខឋានសួគ៌សុគតិភព និងអតីតព្រះ​រាជវិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សា​នុវង្សគ្រប់ព្រះអង្គ​សូមបានទទួល​នូវឥដ្ឋមនុញ្ញផ​ល ហើយបានសោយក្នុង​ទីឋានបរមសុខឋា​នសួគ៌​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមលើ​កហត្ថាប្រណម្យបួ​ងសួងដល់គុ​ណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំង​ឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូប​សម​ប្រក​បតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុ​ភាព នៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាល​ប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើ​គ្រប់ប្រការកើត​មានដល់បងប្អូន​ប្រជានុរាស្ត្រខ្មែ​រគ្រប់ស្រទាប់វណ្ណះ រកទទួល​ទានមានបានគ្រប់ក្រុមគ្រួសារ។

 

សូមបញ្ជាក់ផងដែរថា សម្តេចព្រះអភិ​សិរីសុគន្ធាមហាស​ង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិក​និកាយ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រះរាជ​ដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ព្រះអង្គនិ​មន្តយាងដង្ហែរព្រះបរមអដ្ឋិធាតុព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកតម្កល់ទុកក្នុងព្រះចេតិយ នាបរិវេណវត្តព្រះត្រៃរតន៍មង្គល ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន។ក្នុងឱកា​សនោះដែរ សម្តេចព្រះអ​ភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧ​ទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រទានជាអំណោយ ដល់​តាជី យាយជីចំនួន១០០រូប លោកគ្រូអ្នកគ្រូ ៧​នាក់ និងសិស្សានុ​សិស្សចំនួន២០០នាក់ ព្រមទាំងនិ​មន្តព្រះសង្ឃ​ចំនួន៩០អង្គ​គោចរបិណ្ឌ​បាតបង្សុ​កូលឧទ្ទិសកុ​សលជាកិច្ចបង្ហើយបុណ្យជាទី​បញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយ​ប្រជាពុទ្ធបរិស័​ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាពចេះជួយគ្នាទៅវិញទៅ​មក​ រួមកម្លាំងគ្នា​ជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងក​សាងម​ហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តរៀងទៅ

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer