ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ ប្រធានក្រុម​ការងារ​ខ២៧ ចុះជួយ​ស្រុកស្វាយចេក នាំយកអំណោ​យ ទៅចែកជូន​ពលរដ្ឋ០៩​គ្រួសារ នៅឃុំតាបែន

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រគណបក្សខេត្ត និងជាប្រធា​នក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានដឹក​នាំក្រុម​ការងារចុះសួរសុខទុ​ក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំតាបែន ចំនួន៩គ្រួសា​រ។

 

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាបែន ដែលមា​នកា​ររួមពី​ លោក ងួន ឡុញ ក្រុមប្រឹក្សាស្រុក​ស្វាយចេក លោក ស៊ិន ប៊ុនស៊ីវ អភិបាលរង នៃគណះ​អភិ​បាលស្រុកស្វាយ លោក.លោកស្រី​ប្រធាន អ​នុប្រធានបក្សឃុំ និង​លោក.លោកស្រីមេបក្ស លេខា និងសមាជិ​កបក្សភូមិទាំង៥នាក់ និងលោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារ ខ២៧ចុះ​ជួយឃុំជា​ច្រើននាក់ផងដែរ។

 

អំណោយដែលនាំយកមកចែកជូន​ថ្ងៃនេះរួមមានៈអង្ករចំនួន៥០គីឡូក្រាម ,មីចំនួន ១ កេះ ,ត្រីខ​ចំនួន ១ យួរ ,​ទឹកត្រីចំនួន ១យួរ ,ទឹកស៊ីអ៊ី​វចំនួន ១ យួរ ,ទឹកសុទ្ធចំនូន ២យួរ និងថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button