ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០២២ នៅបរិវេណ អាស្រមតេជោការ៉េ២ ក្នុងស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២២ រ​ដ្ឋបាលខេត្តបន្ទាយមានជ័យ សហការ​ជា​មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត រៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០២២ នៅប​រិវេណ អាស្រមតេជោការ៉េ២ ស្ថិតនៅក្នុង​ភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទា​យមានជ័យ ក្រោមអធិបតីភា​ព លោកជំទាវឧកញ៉ាអគ្គមហាឧបា​សិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែគឹម​យ៉ាន ឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ​ រាត្រី អភិបាល នៃគណៈ​អភិ​បាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារ មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូសិ​ស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​ផងដែរ។

 

របាយការណ៍លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹ​ងថា បុណ្យរុក្ខទិវា យើងតែងប្រារព្ធរៀបចំជារៀងរាល់ឆ្នាំ តែយើងបានខកខានមិ​នបានរៀបចំ​ក្នុងរយៈពេល​២ឆ្នាំកន្លងមកនេះ ដោយវិ​បត្តិរាលដាលនៃជំងឺកូវីដ១៩ ។តែឆ្នាំ២០២២​នេះយើងបា​នរៀបចំ​ធ្វើពិធីដាំកូនឈើ​មានចំនួន ១២០០០ ដើម មានដើ​ម ធ្នង ត្របែកព្រៃ និងដើមក្រដាស។

 

ថ្លែងក្នុងឱកា​សនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើនូវការ​សាកសួរសុខ​ទុក្ខ​ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា ដែ​លជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់​ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិ​សេសក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រ​សប់បំផុតរប​ស់ សម្ដេច បានធ្វើឱ្យប្រ​ទេសកម្ពុជា​ទទួលបានជ័​យជំនះទាំងស្រុង លើវិបត្តិស​កលជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យ​សកម្មភាព​សេដ្ឋកិច្ច សង្គមអាច​ដំណើរការឡើងវិញបានជាបណ្ដើរៗ លើគ្រប់វិស័យ។

 

ឯកឧត្តម បន្តថា ក្រោមម្លប់សន្តិភាព​ប្រជាពលរដ្ឋគ្រប់រូប មានសេរីភាពពេញលេញ ក្នុងការដើ​រហើរប្រ​កបរបររកស៊ីចិញ្ចឹមជីវិតដោយសុច្ចរឹតទៀងត្រង់, មានសិទ្ធិសេរីភាពបញ្ចេញមតិ ដោយមិ​នប៉ះ​ពាល់ដល់សិទ្ធិរបស់អ្នកដទៃ, មានម​ធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ, មានសម្ភារប្រើ​ប្រាស់ទំ​នើបៗ តាមលទ្ធភាពរៀងៗខ្លួន, មានលំ​នៅដ្ឋានសមរម្យ, មានសុភមង្គលជួបជុំក្រុមគ្រួសារ ពិសា​រអាហារជុំគ្នា ច្រៀងលេងកំសាន្ត ដោយគ្មានក្ដីបារម្ភដូចពីសម័យមុនថា ប្រទេ​សជាតិមា​នហានិភ័យ​សង្គ្រា​មបង្ហូរ​ឈាម ក្នុងថ្ងៃណាមួ​យឡើយ។

 

ឯកឧត្តមអភិ​បាលខេត្ត បានបន្ថែមទៀត​ថា ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ បានចូ​លរួមចំ​ណែក​យ៉ាងសំខាន់ ដល់គ្រប់ទិដ្ឋភាពនូវគោលដៅអភិវឌ្ឍ ដោយចីរភាព, ធានាសន្តិ​សុខស្បៀង និងបណ្ដាញ សុវត្ថិភាព, លើកកម្ពស់ជីវភាព, ផ្ដល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ, លើកក​ម្ពស់អាហារូបត្ថម្ភ និងសុខភាព, រក្សានិរន្តភាព ផលិតកម្ម, កំណើនសេដ្ឋកិច្ច, សមភាព, បរិយាបន្ន និងភាព​ជាដៃគូ, ធនធានទឹក, ការពារធនធានជលផល, សន្តិសុខថាមពល, ថែរក្សាជីវៈចម្រុះ និងប្រព័​ន្ធមជ្ឈដ្ឋាន​ដីគោក, ជួយគាំទ្រនិរន្តរភាពទីក្រុង, ទប់ស្កាត់ និងបន្ស៊ាំទៅនឹងកា​រប្រែប្រួល​អាកាសធាតុ។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត នាំឱ្យបាត់បង់សត្វព្រៃ ធនធានមច្ឆជាតិ និងបាត់បង់ចំណូលគ្រួសារជាដើម។

 

ជាចុងក្រោយ ឯកឧត្តម ក៏បានសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី សមត្ថកិច្ចទាំងអស់ វិស័យឯ​កជន និងបងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមដាំដើមឈើគ្រប់ប្រភេទ តាមគ្រ​ប់រូបភាព​គ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពិសេសចូលរួមជួយទប់ស្កាត់ ប្រយុទ្ធប្រឆាំង ​និងបញ្ឈប់ការ កាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ជាដើម៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button