ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋាន ចាប់ផ្ដើម​ចុះដាក់លូ​តាមប្រឡាយ​ទឹក ដើម្បីបញ្ជះ​ទឹកជំ​នន់នៅ​ក្នុង​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ដោយមាន​ការយកចិត្តទុក​ដាក់ពីលោក គាត ហ៊ុល អភិបា​លនៃគ​ណៈអភិបា​លក្រុងប៉ោយប៉ែត ​នឹងលោ​កភោគ ល​ន ចៅសង្កា​ត់ប៉ោយប៉ែត ​និង លោ​កប៊ុន សុវុទ្ធា ចៅសង្កា​ត់រង​ទី១ សង្កាត់​ប៉ោយប៉ែ​តបានដឹក​នាំ​ក្រុមការងារសង្កាត់.ភូមិ ​ចុះពិនិត្យការ​កាយប្រឡាយកាត់ផ្លូវ នឹង​រៀបចំ​ដាក់ប្រព័ន្ធលូថ្មី ​ដែលមាន​ប្រវែង​ ៧៨ ម៉ែត្រ ទៀតផង។

តាមការលើកឡើងរបស់​លោក​ចៅសង្កាត់​ប៉ោយប៉ែត​បានឲ្យដឹងថា យើងត្រូវ​ប្រើ​លូមុខ ​០.៨០ ម៉ែត្រ បណ្ដោយ ១ម៉ែត្រ ចំនួន ៧៦ ក​ង់ និង ដឺហ្គាចំនួន​ ២ ដឺហ្គា នៅចំណុច​ជាប់របង​សាលារៀ​នវិទ្យា​ល័យ​អូរជ្រៅ ស្ថិតនៅក្នុង ភូមិបា​លិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ។

លោកថា ក្រុមការ​ងាយើ​ងចុះពិនិត្យនិ​ងសម្រប​សម្រួល​ចាក់ផ្លូវ​បេតុងចំនួ​ន ១ខ្សែ ដែលមានប្រវែង ទទឹង ​០៤ ម៉ែត្រ បណ្ដោយ ​៤៨ ម៉ែត្រ នៅ​ចំណុចផ្លូវ​ចូលភូមិ​តាខន ស្ថិត​នៅក្នុងភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេ​ត្តបន្ទាយមានជ័យ ហើយយើង​នៅតែ​បន្តធ្វើអោយ​ដូចភ្លៀងរលឹម​អញ្ចឹង។ដើម្បីធ្វើយ៉ា​ងណា​កំអោយមានទឹកភ្លៀង ឬទឹកជំ​នាន់ផ្សេង​ៗទៀតដែលហ៊ា​ហូរមកពីប្រទេ​សថៃ​ចូល​មកលិចលង់ក្នុងតំ​បន់រប​ស់យើ​ងបានតទៅទៀត​នោះ៕ ដោយ ៖ លោក ពៅ រី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button