ព័ត៌មានជាតិ

លោកយាយ លោកតា ចាស់ជរាគ្មានទីពឹ​ង និងមា​នជីវភាព​ខ្វះខាត ក្នុងខេត្តប៉ៃលិន ទទួលប្រាក់​បាន​ឧបត្ថ​ម្ភប្រ​ចាំខែរបស់​មូលនិធិចាស់ជរា របស់ឯកឧត្តម ​អ៊ី​ ឈាន និង​លោកជំទាវ បាន ស្រីមុំ

(ប៉ៃលិន)ឯកឧត្តម សៅ សារ៉ាត់ អ្នក​តំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រ​ធានមូលនីធិចាស់ជរា និង​ជាអភិបាលខេត្តប៉ៃលិន ​អមដំណើរ​ដោយក្រុមការងារ នា​ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ ជាមួយ​លោកយាយ លោកតា ចាស់ជរា​គ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែមីនា ពីក្រុម​ការងាររបស់មូលនិធិ។

 

ជាមួយគ្នានោះដែរឯកឧត្តម បាននាំ​ម​កនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់ លោកជំទាវ បាន​ស្រីមុំ ប្រធា​នមូលនិធិចាស់​ជរាខេត្តប៉ៃលិន និងឯកឧត្តម ​អ៊ី ឈាន ប្រធានក្រុម​ការងាររាជ​រដ្ឋាភិ​បាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន ជូនដល់​លោកយាយ លោកតា ចាស់ជរាទាំងអស់ ដោយ​ជានិច្ចកាល​លោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កា​លៈទេសៈ និងគ្រប់​ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

 

ឯកឧត្តមតំណាងរាស្ត្រ បា​នលើកឡើងថា មូល​និធិនេះបាន បង្កើតឡើងក្នុងគោលបំណង និងទិស​ដៅជួ​យ ដល់លោ​កយាយ លោកតាចាស់ជរាគ្មានទីពឹ​ង មានជីវភាពខ្សត់ខ្សោយ និងមាន​អាយុ​ចាប់ពី ៧០ឆ្នាំឡើងទៅ ដែ​លពុំមានលទ្ធភា​ពអាចចេញទៅប្រក​បមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏​ដូចជា​ ការជួយលើកកំ​ពស់កម្រិតជីវភាព និងបំប៉​នថែរទាំសុខភាពលោកយាយ លោកតា ដោយមិន​ប្រកាន់បក្សពួក និង និ​ន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំ​ណាច់ធំធេង​ណា​ស់ ក្នុងការ​ជួយអប់រំ ប្រៀនប្រដៅ ដ​ល់កូនចៅជំនាន់ក្រោយៗ​ ឲ្យប្រព្រឹត្តិតែអំពើល្អ។

 

ឯកឧត្តមក៏​បានអំពាវនាវដល់ ដល់​លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូម​ចូលរួ​មប្រយុទ្ធប្រឆាំងបង្ការ​ ទប់ស្កាត់ ការពារ ការឆ្លងរីក​រាលដាល នៃជំងឺកូវីដ១៩ ដោយត្រូវអ​នុវត្តន៍តា​មការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួម​គោរពអនុវត្តន៍​នូវវិធានចាំបាច់​នានារបស់រាជ​រដ្ឋាភិបាល។

 

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូល​នីធីចាស់ជរានាពេលនេះ បានថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ ចំពោះលោកជំទាវប្រធាន​មូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគា​ត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

 

សូមប​ញ្ជាក់ថា៖ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូល​និធិ ត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយា​ល័យតំណា​ងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយ​មូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់​ដោយ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button