ព័ត៌មានជាតិ

សម្ភោធឆ្លង សមិទ្ធផលនានា នៅវត្តត្រៃបទុមារាមសំបួរ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ:សមិទ្ធផលនានា ក្នុងវត្ដត្រៃបទុមារាមសំបួ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការគ្រួសារកុមារអភិវឌ្ឈ ហៅកាត់FRA នៃកោះតៃវ៉ាន់ដែលសរុបថវិកាអស់ជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានធ្វើពិធីឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៨  ខែមិថុនា  ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឈឿង ក្រៃយ៉ុង  អភិបាលរងខេត្តបន្ទាយមានជ័យ ។

 

លោកស្រី យាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍលើទឹកដីនៃកោះតៃវ៉ាន់បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺបានមកពីការកៀងគររកមូលនិធិពីបងប្អូនសប្បុរសជនប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ ផ្តល់នូវសមិទ្ធផលផ្សេងៗ ដែលបានធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងនេះផងដែរ។អង្គការក៏បានធ្វើការចែកជូននូវអង្ករ ដល់បងប្អូនដែលបានចូលរួមចំនួន ៤១០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម នេះគឺជាសន្ដានចិត្តអាណិតស្រឡាញ់រវាងប្រជាជននៃកោះតៃវ៉ាន់មកលើប្រជាជនកម្ពុជា ។

 

នាឱកាសនោះលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកា ដែលលោកស្រីតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសវិស័យអប់រំសិក្សា ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស។

លោក អភិបាលរងខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្ត គាំទ្រផ្តល់ថវិកាកសាងសមិទ្ធផលនានាក្នុងវត្តនិងបានផ្តល់នូវអំណោយជាអង្ករចែកជូនដល់បងប្អូនចំនួន ៤១០គ្រួសារថ្ងៃនេះសរុបថវិកាទាំងអស់ចំនួន១៦០៦៥ដុល្លារសហរដ្ឋអាមេរិកនេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាដែលឲ្យឃើញអំពីការគិតគូរនូវក្ដីអាណិតស្រឡាញ់ ជនជាតិខ្មែរនិងជនជាតិតៃវ៉ាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button