ព័ត៌មានជាតិ

ជនសង្ស័យម្នាក់​ពាក់ព័ន្ធករ​ណីរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន ត្រូវបាន​កម្លាំង​កា​រិយាល័យប្រឆាំងគ្រឿងញៀន​ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ￸ ដា សុ​ខណា ហៅ វែង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នា​ក់នៅបន្ទប់​ជួល ស្ថិតក្នុងភូមិសា​មគ្គីមានជ័យ សង្កាត់ប៉ោយប៉ែ​ត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មា​នជ័យ ដែលជាប់ពា​ក់ព័ន្ធករ​ណីរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន ត្រូវ​បានកម្លាំ​ងកងរាជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ចាប់ឃាត់ខ្លួន ព្រមទាំង​ដ​កហូតវត្ថុ​តាងម៉្សៅ​ម៉ត់ព​ណ៌​ស(កេតាមីន) ចំនួន​០៥កូន​ថង់កិប ស្មើនឹង​ទម្ងន់៤,៣៥ក្រាម , គ្រាប់ថ្នាំ​ពណ៌បៃត​ងចំនួន​០១​គ្រាប់ និ​ងសម្ភារ:មួយ​ចំនួន​ទៀត យកទៅ​សួរ​នាំនៅបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ។

 

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត​បាន​ឲ្យដឹង​ថា ការបង្រ្កាប​ករណីខា​ងលើនេះ​ធ្វើឡើងក្រោយ​ពីទទួលបាន​ព័ត៌មានពីស​ន្តិសុខយាម​នៅក្លិបកំ​សាន្ត វ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប​ញ្ជាក់ថា ​ជនសង្ស័យខាងលើ​នេះ￸​ក្រោយពី​សួរនាំរួច​ជនស​ង្ស័យ​បានឆ្លើយសា​រភាពថា រូបគេពិត​ជាបា​នទិញគ្រឿងញៀន ដែលសមត្ថកិច្ចដ​កហូតបានខាងលើ​យកមក​រក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមា​នវត្ថុតាងផងនោះទើបកម្លាំង​ជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​កសាង​សំណុំ​រឿ​ងបញ្ជូនមកបញ្ជាការ​ដ្ឋានកងរាជអាវុធ​ហត្ថខេត្ត ចាត់ការបន្ត

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿង​ញៀនបាន​ប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើ​ ត្រូវបា​នកម្លាំងការិ​យាល័យប្រឆាំ​ងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕￸

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button