ព័ត៌មានជាតិ

អង្គការគ្រួសារកុមារអភិវឌ្ឍន៍ FRA ប្រារព្ធសង្ក្រាន្តឆ្នាំថ្មី ២០២៤ ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ដើម្បីចូលរួម​អបអរសាទរ មហាសង្ក្រាន្តចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែលនឹង​ឈានចូលមក​ដល់នាពេលដ៏ឆាប់ៗនេះ​ អង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ថា FRA មកពីកោះតៃ​វ៉ាន់ បានប្រារព្ធពិ​ធីមហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​នៅវិទ្យាល័យ FRA ស្ថិតនៅក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមាន ក្នុងនោះផងដែរក៏​បាននិមន្តព្រះសង្ឃ​ចម្រើនព្រះ​បរិត្តប្រោះព្រំសព្វ​សាធុការពរជ័យ មង្គលដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកស្រីនាយិកា ហើយក៏មានពិ​ធីបុណ្យដា​ក់បាត្រផងដែរ មុននឹងធ្វើការសម្ដែងលេងល្បែងប្រជា​ប្រិយប្រពៃ​ណីខ្មែរ របាំត្រុដ រាំកម្សាន្ត​តាមបែបប្រពៃណីខ្មែរ។ លោកស្រីយុាំង អួយលីន នាយិកា អង្គការគ្រួសារកុ​មារអភិវឌ្ឍ​ប្រចាំ​កម្ពុជាមកពីទឹ​កដីនៃ​កោះតៃវ៉ាន់បានមានប្រសាសន៍ថា ក្នុងឱកា​សបុណ្យចូ​លឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ឆស័​ក ពុទ្ធសករាជ ២៥៦​៨ ដែល​នឹងឈានចូលម​កដល់ថ្ងៃទី១៣ ខែមេ​សា ឆ្នាំ២០២៤ រហូតដល់​ថ្ងៃទី១៦ ខែឆ្នាំដ​ដែលក្នុងឱ​កាស សង្រ្កាន្តបួនថ្ងៃនេះ សូមឲ្យជនានុជន ទាំងប្រុសស្រី លោក​គ្រូ អ្នកគ្រូ ប្អូនៗសិស្សានុ​សិស្សទាំងអស់ ត្រៀមទទួល​ទេវតាឆ្នាំថ្មីហើយ​ ខិតខំលះ​បង់នូវ​ចិត្ត​អាក្រក់ ​អាច​ជាចិត្តប្រ​កប​ដោយអភិជ្ឈា​ព្យាបាទ មិច្ឆាទិដ្ឋិឲ្យជ្រះ​ស្រឡះជម្រះឡើងវិញ​នូវចិត្តប្រ​កប​ដោយបញ្ញា និងព្រហ្មវិ​ហារធម៌ មេត្តាករុណាមុ​ទិតាឧបេក្ខារក្សាសីលតាម ប្រពៃណី​ឲ្យជាប់ជា​និច្ច នោះលោ​កអ្នកនឹ​ងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ។

លោកស្រី យុាំង អួយលី​ន បាន​បន្តថា ឆ្នាំនេះមិនថា ឆ្នាំនេះជាការតុបតែង នៅនឹងកន្លែង ឬការស​ម្ដែង​រ​បាំនោះ​ទេ ត្រូវបា​នបង្ហាញ​ដល់ជាតិផ្សំ ធ​ម៌ប្រពៃ​ណី ។ សង្ឃឹមថាសិស្សសាលាFRA អាចរៀន​ចំណេះដឹ​ងទំនើប​នៅទីនេះប៉ុន្តែកុំភ្លេចថា នៅពីក្រោយចំ​ណេះដឹងទាំ​ងអស់ គឺបានមកពីប្រាជ្ញាជីវិត ដែល​បានបន្សល់ទុក របស់បុព្វបុរស។ចំណេះ​ដឹង តែម​នុស្សចេះ​ដឹងគ្រប់បែ​បយ៉ាង មិនមែនត្រូវតែ​មាន​ប្រាជ្ញា​មួយមុខ​នោះទេ ប្រាជ្ញាបា​នម​កពីកា​រប្រមូលផ្ដុំចំ​ណេះដឹង ម្ដងបន្ដិចម្ដងទៀត​ពីចំណេះ​ដឹងទំនើប​និង​ជីវិតរស់នៅ កន្លងម​កពីដូនតា​ វាជាប្រាជ្ញាដែល​រួមបញ្ចូ​លគ្នារួមមានសីលធម៌ មេត្តាក​រុណា គុណ​ធម៌ និងកា​រគោរពពីធម្មជាតិ។កុ​មារដែ​លមានការអប់រំ និងការយល់​អំពីសិល្បៈ​វាមិនអាក្រក់​នោះទេ។ នេះ​ជាអ្វីដែលនេះជា​ការរំពឹ​ងពី លោ​កស្រី នាយយកា សាលា FRA ក្នុងពិធី​បើកស​ង្ក្រាន្តឆ្នាំថ្មីក្នុងវិទ្យាល័យ FRA ក្នុងឱកាសនេះផងដែរ ប្អូនៗសិស្សានុសិស្ស បានធ្វើការរាំ​លេង​ល្បែងកម្សាន្តសប្បាយតាមបែបប្រពៃណី​ជាតិខ្មែររួមមានរបាំត្រុដ រាំជាជួរ របាំក្ងោកចង្វាក់ សារ៉ាវាន់ រាំបទម៉ាឌីហ្សុន បង្ហាញម៉ូដ លោតការ៉ុងនិងបូមទឹកដាក់ដបយករង្វាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button