ព័ត៌មានជាតិ

ករណីរំលោភបូក រួចសម្លាប់​នៅខេត្ត​ឧត្តរមានជ័យ ត្រូវបា​នកម្លាំងន​គរបាល ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ហើយ

(ឧត្តរមានជ័យ)៖ដោយមាន​ការណែនាំ​ចង្អុល​បង្ហាញពី​លោក​ឧត្តមសេ​នីយ៍ទោ ហួត ​សុធី ស្នង​ការ​នគរបា​លខេត្តឧត្តរ​មានជ័យ កម្លាំង​ផែនកា​រងារនគ​របា​លព្រហ្មទណ្ឌ នៃស្នងកា​រដ្ឋានខេត្តឧ​ត្តរ​មាន​ជ័យ​ សហ​ការជាមួយក​ម្លាំងន​គរបាល​ក្រុង​សំរោង ដឹកនាំ​ដោយ​លោ​ក ហម ភិរម្យ អធិកា​រក្រុង​ បាន​ដុត​ដៃ​ដុតជើង ចុះស្រា​វជ្រាវ ស៊ើ​បអង្កេត ​លើ​ករណី​ឃា​​តកម្ម(រំលោភ​សម្លាប់) នៅ​សង្កាត់​អូរ​ស្មា​ច់ ក្រុង​សំរោង ខេត្តឧត្តរមាន​ជ័យ រហូត​បំ​បែកសំ​ណុំ​រឿង​​ដោ​យជោគជ័យ​ ដោយ​ឃា​ត់ជនស​ង្ស័យបាន​ចំនួន​៣នាក់ នៅថ្ងៃទី១​៨ ខែមេសា ឆ្នាំ២០២​២ យក​ទៅសាកសួរ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជន​សង្ស័យដែលត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួម​មាន​៖

ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទី​លំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំ​រោង ។

ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មាន​ទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំ​រោង ។

ទី៣. ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។

 

នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ ខាងលើ បានឆ្លើយសារភា​ពថា រូបខ្លួន​ពិត​ជាបាន​ធ្វើសកម្មភាពលបស្ទាក់ចា​ប់ជនរងគ្រោះនៅ​តាមផ្លូវ យក​ទៅរំលោភបូក រួច​វាយសម្លាប់ និង​បោះចូ​លទៅក្នុង​ទឹកអូរខាងត្បូង​ភូមិ ពិតប្រាកដមែន ។ដោយផ្អែកទៅលើចម្លើយសា​រភាព​ខាងលើ​ កម្លាំង​ជំនាញ​បាន​រៀបចំក​សាងសំណុំរឿង បញ្ជូន​ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់កា​របន្តតា​មនិតិវិធីច្បាប់។

គួរំលឹកផងដែរថា៖កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣៖០០នាទី នៅចំ​ណុច​មាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំ​រោង ខេត្តឧត្តរមានជ័យ មា​នកើ​តករណី រំលោភសម្លាប់ ដែល​បង្កឡើ​ងដោយជនស​ង្ស័យមិស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភា​ពចា​ប់ជន​រង​គ្រោះឈ្មោះ ឡុង គឹមឡាយ ​ភេទស្រី អាយុ ១៧ឆ្នាំ មានទី​លំនៅភូមិ​កើត​ហេតុ បានរំ​លោភ និងវាយ​សម្លាប់ រួចបោះសា​កសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button