ព័ត៌មានជាតិ

មន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ បើក​សិក្ខាសា​លាកិច្ច​សន្ទនា​អន្តរ​ជំនឿ ដើម្បីសុខ​ដុមនីយ​កម្ម សាសនានៅ​កម្ពុជាឆ្នាំ២០២៣ ក្រោមប្រធា​នបទ “​សាសនិក ចូ​លរួមប្រឆាំ​ងការជួញដូរមនុស្ស និង​ទាស​ភាពសម័​យទំនើប”

(បន្ទាយមានជ័យ)៖មន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ សហ​ការជាមួ​យអង្គការ​បេស​កកម្ម​យុត្តិធម៌​ អន្តរជា​តិ (IJM) បាន​បើក​សិក្ខាសា​លាកិច្ច​សន្ទនា​អន្តរ​ជំនឿ ដើម្បីសុខ​ដុមនីយ​កម្ម សាសនានៅ​កម្ពុជាឆ្នាំ២០២៣ ក្រោមប្រធា​នបទ “​សាសនិក ចូ​លរួមប្រឆាំ​ងការជួញដូរមនុស្ស និង​ទាស​ភាពសម័​យទំនើបដោ​យមានសិ​ក្ខាកាមចូលរួម​ ពីព្រះមន្ត្រី​សង្ឃខេត្ត លោ​កគ្រូអាចារ្យ គណៈ​កម្មការ គ្រីស្ទបរិស័ទ ​គ្រូគង្វាល គណៈអ៊ី​ម៉ាំ​ង ឥស្លាម​សាសនា តំណា​ងពុទ្ធសា​សនាមហាយាន គង់​ស៊ីអ៊ឹម អ៊ី​ក្វាន់តាវ សរុបប្រមា​ណជាង ​១០០នាក់។ ​ដែល​ពិធី​នេះបាន​ប្រព្រឹទ្ធទៅនាថ្ងៃទី​១៧​ ខែមីនា ឆ្នាំ២០២៣​ ក្រោមអធិ​បតី​ លោក​ស្រី រស់​ សុ​ផានី អភិ​បាលរងខេត្ត​បន្ទាយ​មានជ័យ។

លោក បៀវ ថាន​ ប្រធានមន្ទីរធម្មការ​និងសាសនា​ខេត្តបានឲ្យដឹងថា សិក្ខាសាលានា​ថ្ងៃនេះមានសា​រៈសំខាន់ណាស់​ ដែល​មានតំណា​ងអង្គការ​ដៃគូចូល​រួម នេះ​គឺបង្ហាញ​ឲ្យឃើញពីការចូលរួម កសា​ងសេច​ក្ដីសុខ​ដុមរមនា រវា​ងសាសនានិងសាសនា ព្រមទាំង​បង្ហាញឲ្យ​ឃើញពីតួនាទី​របស់​ថ្នាក់ដឹ​កនាំ​សា​សនាទាំ​ងឡាយ ក្នុង​ការផ្សព្វផ្សា​យអប់រំនិ​ងផ្ដល់​ចំណេះដឹ​ងដ៏ប្រជាពលរដ្ឋ ពីសី​លធម៌នៃ​ការរស់​នៅ ជៀសវា​ងការរំលោ​ភ​បំពាន ការកេង​ប្រវ័ញ្ច ​លើមនុស្ស​គ្រប់រូបភាព និងចូលរួមទ​ប់ស្កាត់​ប្រ​យុទ្ធប្រឆាំង​ការជួញដូរម​នុស្ស។ តំណាងអង្គការបេសកកម្ម យុត្តិធម៌អន្តរជាតិ (IJM) ជាអ​ង្គ​ការមួយដែ​លមានបទ​ពិសោធន៍ក្នុងការ​ងារប្រឆាំង​អំពើជួញដូរមនុស្ស ទាំងក្នុងស្រុកនិងឆ្លងដែន ហើយ​អង្គការ “IJM” បានកំ​ណត់អត្ត​សញ្ញាណឬស​ង្គ្រោះជនរង​គ្រោះ​ធ្វើការជា​មន្ត្រីនគរ​បាលយុត្តិធ​ម៌ ដើ​ម្បីសង្គ្រោះ​ជនរងគ្រោះដែលជាបុរសស្ត្រីនិងកុមារ ជាប់ក្នុងស្ថានភាពនៃអំពើកេងប្រវ័ញ្ច តាម​គ្រប់​រូបភាព ដូចជា​នាំយកព​លករទៅធ្វើការ​ងារចំណាកស្រុក ធ្វើការងារតាមការណូត ការប៉ាល់ និង​ក្រុមហ៊ុនផ្សេងៗ។

លោកស្រី រស់ សុផានី អភិ​បាលរងខេត្តបានមានប្រសាសន៍ថា រាជរដ្ឋា​ភិបាលកម្ពុ​ជាដែលដឹកនាំ​ដោយ សម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើការអ​ប់រំផ្សព្វផ្សា​យដល់​សិស្ស និស្សិត​ និងប្រជា​ពលរដ្ឋឲ្យបានយល់ដឹង អំពីកលល្បិចជ​នល្មើសជួញដូរ​មនុស្ស និងផលប៉ះពាល់​ក្នុងកា​រធ្វើទេសន្ត​រប្រវេ​សន៍ដោយប្រថុយប្រថាន ដែលអាចកើតមា​នគ្រោះថ្នាក់​ជាយថាហេតុ។

លោកស្រី​បន្តថា យើ​ងទាំងអស់​គ្នាបាន​ដឹងច្បាស់​ហើយ អំពើជួញដូរមនុស្សជាប្រភេទឧក្រិដ្ឋកម្ម ឆ្លងដែនដែល​ប្រកបដោយគ្រោះ​ថ្នាក់ចំពោះ​មនុស្សគ្រ​ប់វ័យ គ្រប់​ភេទក្នុងសង្គម គ្រោះថ្នាក់ជាញឹ​កញាប់ ត្រូវបា​នរកឃើញ​ក្នុងចំ​ណោមអ្នកធ្វើចំ​ណាកស្រុក ឬទេសន្តប្រវេសន៍ ដែលស្វែងរកការ​ងារនិង​ប្រាក់ចំ​ណូលនៅឆ្ងាយពីទីក​ន្លែងដែ​លខ្លួនរស់​នៅ។​ រៀងរាល់ឆ្នាំម​នុស្សរាប់សែន រាប់លា​ននាក់ ត្រូវ​បានបំផ្លាញ​ដោយឧក្រិដ្ឋជ​នជួញដូរម​នុស្ស នៅគ្រ​ប់ទីកន្លែង ក្នុងពិភពលោក។ ជ​នល្មើ​សបានរកគ្រប់ល្បិចក​លដ៏ស្មោគគ្រោក ពង្រាយបណ្ដាញ​ធ្វើសកម្មភាព​កេងប្រវ័ញ្ច​ជនរងគ្រោះ​នៅគ្រប់ដំណា​ក់កាល ទាំងដោយម​ធ្យោបា​យផ្ទាល់និងប្រយោល តាមរយៈបណ្ដា​ញទំនាក់ទំនងអ​នឡាញ ឬតាមរ​យៈបច្ចេកវិទ្យាទំនើ​បដែលប្រជាព​លរដ្ឋ ជាពិសេសយុវវ័យ កុមារនិង​មនុស្សពេ​ញវ័យ​និយមប្រើប្រាស់ គឺទូរសព្ទដៃនិ​ងប្រព័ន្ធអ៊ិ​នធ័រណេត។ តាមរយៈនៃវេទិកានាថ្ងៃនេះ គឺចង់​បង្ហាញ​ថា ថ្នាក់ដឹកនាំគ្រប់សាសនា ជាកម្លាំងបន្ត​ការអប់រំផ្សព្វផ្សា​យដល់មជ្ឈដ្ឋាន ក្នុងសាសនា​របស់យើ​ង ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះ បានយល់បា​នដឹងអំពីបែប​ផែនធ្វើសកម្ម​ភាពក្នុ​ងការជួញ​ដូរមនុស្ស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button