ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តការងារ ការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក

តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានអចិន្ត្រៃធិការដ្ឋានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តការងារ ការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិស លើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ពាក់ព័ន្ធ និងលោក លោកស្រី អភិបាល អភិបាលរងស្រុក ក្រុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button