ព័ត៌មានជាតិ

អាវុធហ​ត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅកាន់​សាលា​ដំបូងខេត្ត ពាក់ព័ន្ធ​ករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ លោកវរ​សេនីយ៍ត្រី ​យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​សិរីសោភ័ណ កាល​ពីវេលា​ម៉ោង១១និង​៤០នាទីថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២៣ បានដឹក​នាំកម្លាំង​បើ​កប្រតិបត្តិកា​របង្រ្កាបករ​ណីជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវសារធាតុញៀន ដោយធ្វើការ​ឃាត់​ខ្លួនជ​នសង្ស័យបាន​ចំនួន០៣នាក់ ព្រមទាំង​ចាប់យកសម្ភារៈវត្ថុតាងមួ​យចំនួ​ន នៅចំណុ​ចចម្ការ ស្ថិតក្នុងភូ​មិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

លោ​កវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុង​បានឱ្យដឹងថា ជន​សង្ស័យ​ទាំង៣នាក់

ឈ្មោះ សុដា ផល្លា ហៅក្តាម​ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក បច្ចុ​ប្បន្នរ​ស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់)

ឈ្មោះ សារ៉ូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរ​ស់នៅភូមិ​ដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់)

ឈ្មោះ ផា សុផល ភេទប្រុស​ អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ វត្ថុតាងចាប់​បានរួមមាន ៖គ្រឿង​ញៀន​ប្រភេទ​ម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន​ ០២កូនថង់កិប​ ទម្ងន់ ១,៩០ក្រាម​ (មួយក្បៀសកៅសិបក្រាម), ម៉ូតូ ចំនួន ០២គ្រឿង,ទូរស័ព្ទ ចំនួន ០​២គ្រឿង។ ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ ទាំង៣​នា​ក់បាន​សារភាពថា ពួកខ្លួន​ពិតជាបា​នជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធា​តុញៀន​ពិតប្រាក​ដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង​កម្លាំង​មូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង បានក​សាងសុំណុំរឿ​ងបញ្ជូនជន​សង្ស័យទាំង៣​នាក់ទៅ​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាម​នីតិវិធី ។

លោកវរសេនី​យ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារប្រឆាំ​ងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត ហើយនៅរ​សៀលថ្ងៃព្រ​ហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button