ព័ត៌មានជាតិ

អាជ្ញាធរ និងព្រះមន្រ្តីសង្ឃខេត្តបន្ទា​យមានជ័យ ប្រារ​ព្ធពិធី​បុណ្យវិ​សាខបូជា ​ដ៏មាន​សា​រសំខាន់ នៃ​ព្រះ​ពុទ្ធ​ជា​អម្ចា​ស់

(បន្ទាយមានជ័យ)៖រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយព្រះ​មន្រ្តីសង្ឃ ព្រមទាំងមាន​ការចូល​រួមពីប្រ​ជាពុទ្ធបរិស័ទ កាលពីរសៀលថ្ងៃ១៥ កើ​ត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បាននិមន្ត /​អញ្ជើញប្រារព្ធពិ​ធីបុណ្យវិសាខបូជា ជា​បុណ្យដ៏មាន​សារសំខាន់ នៃព្រះពុទ្ធជាអម្ចាស់ ដោយធ្វើការដង្ហែជុំវិញក្រុង​សិរីសោភ័ណ អមដង្ហែ​ព្រះ​សារីរិកធាតុ និងបាន​ធ្វើពិធីតាម​បែបព្រះពុទ្ធសាសនា នៅវត្ត​គីរីជុំច​ម្ការខ្នុរ នៅក្រុងសិរីសោ​ភ័ណ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សក្ខីភាពនេះ​បានឆ្លុះ​បញ្ចាំង​យ៉ាងប្រ​ចក្សនូវ មោទ​នភាពចំពោះព្រះពុទ្ធ​សាសនា ដែលបានរ​ស់នៅ​យ៉ាងសុខដុមរមនា ក្រោម​ម្លប់ដ៏​ត្រជាក់​នៃអង្គស​ម្ដេចព្រះមរម​នាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​ក្រោមការដឹក ដ៏ភ្លឺស្វាងរ​បស់សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជាណា​ចក្រកម្ពុជា។

ឯកឧត្តមបានបន្តថា ប្រជាជាតិ​ទាំងឡាយ​អ្នកជឿ​ជាក់លើព្រះពុទ្ធសាសនា ប្រារព្ធពិធីបុ​ណ្យពិ​សាខ​បូជា តាមគន្លងប្រពៃណី ដើម្បីរំឭកដ​​ល់ថ្ងៃមក​។វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យ ដែលពុទ្ធ​សាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀត នៃព្រះពុទ្ធសាសនា ពី​ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ បីនាសម័យកាល របស់ព្រះសម្មាសម្ពុទ្ធ ស​មណ​គោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូតបានត្រាស់​ដឹង និង​បរិនិព្វាន។​បព្រឹត្តិការណ៍ ទាំងបីនេះ គឺ កើត​ឡើងនៅចំថ្ងៃ១៥ កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំ​ប៉ុណ្ណោះ។

កម្មវិធីបុណ្យពិសាខបូជា​នេះមិន​ត្រឹមតែជាបុណ្យ​សម្រាប់ពុទ្ធសាសនិកជ​នខ្មែរនោះទេ ប៉ុន្តែវិសា​ខបូជា ត្រូវបានអង្គកា​រ សហប្រជាជាតិ​ប្រកាស ក្នុងកិច្ចប្រជុំលើ​កទីហា​សិបបួនពី​អំឡុងខែធ្នូ ឆ្នាំ​១​៩៩៩ បានច្បាប់​គឺថា ថ្ងៃបុណ្យវិ​សាខបូជា ជាថ្ងៃដ៏សំ​ខាន់របស់ពិភពលោក ព្រះពុទ្ធ​សាសនា​គឺជាសាស​នានៃសុខសន្តិភាព។​ចុងក្រោយឯកឧត្តមអភិបាលខេត្តបានប្រគេន ប័ណ្ណថ្លែងអំណ​រគុណ​បាន​និងប័ណ្ណសរសើរ ដល់ព្រះតេជគុណ​និងប្រជាពុទ្ធ​បរិស័ទដែល បានចូលរួមឧបត្ថម្ភក្នុង​កម្មវិធីបុណ្យវិសាខបូជានេះផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button