ព័ត៌មានជាតិ

បុរ​​ស​ម្នាក់​ដែល​គំ​រា​មកំ​​ហែង​ បង្ហោះ​វីដេ​អូ ​និងរូប​ភាព​អាស​អាភា​ស​ជា​សាធា​រ​ណៈ​ ​ទៅ​លើស្ត្រីវ័​យ​១​៦ឆ្នាំ ​កើ​តឡើង​នៅចំ​ណុ​ចភូមិ​ឃ្មាស់​ ឃុំតាផូ​ ស្រុក​ស្វាយចេ​កនោះ ពេលនេះ​ឃា​ត់ខ្លួ​នបា​ន​ហើ​យ

(បន្ទាយមានជ័យ)៖ ករណីគំរាម កំហែង បង្ហោះវីដេអូ និងរូបភា​ពអាសអា​ភាសជា​សាធារណៈ​ទៅលើ​ស្ត្រី​ម្នាក់​ឈ្មោះ​ យ.ន ​អាយុ១៦ឆ្នាំ ជន​ជាតិខ្មែរ កើតឡើងនៅ​ចំណុច​ភូមិឃ្មា​ស់ ឃុំតាផូ ស្រុកស្វា​យ​ចេក​ ខេត្តបន្ទាយ​មាន​ជ័យ​ កម្លាំង​របស់​នា​យកដ្ឋា​ននគរ​បាលព្រហ្មទ​ណ្ឌ​ និ​ងនាយកដ្ឋាន​ក​ណ្ដាល​សន្តិ​សុ​ខ បា​នដឹ​កនាំ​ស​ហ​កា​រជា​មួយ​ស្នង​ការ​ដ្ឋានន​គរ​បាល​ខេត្ត​បន្ទាយមាន​ជ័យ ,​ស្នង​ការដ្ឋាន​នគ​របា​ល​ខេត្ត​កំព​ង់ធំ ​និ​ងស្នងកា​រដ្ឋាន​នគរ​បាល​ខេត្តក​ណ្ដាល ។​ក្រោម​ការចង្អុល​បង្ហា​ញផ្ទាល់​ពី​ឯក​ឧត្តម នា​យ​ឧត្តម​សេនីយ៍​ សន្ដិប​ណ្ឌិត នេត​ សា​វឿន​ អគ្គស្នង​កា​រន​គរបាលជា​តិ ​និងប​ញ្ជា​ដឹក​នាំ​ដោ​យ ឯ​ក​ឧត្តម​ ឧត្តមសេ​នីយ៍ឯ​ក ង៉េង​ ជួ ប្រ​ធា​ននា​យ​កដ្ឋានន​គរ​បាល​ព្រហ្មទណ្ឌ ​បា​នបញ្ជា​អោយ​បើ​ក​កា​រស្រាវ​ជ្រាវ​ជាប​ន្ទាន់ ដឹ​កនាំ​ដោយ​លោក​ឧត្តម​​សេនីយ៍ត្រី ​​ហ៊ុន​ មុន្នីរ័ត្ន ​​អនុប្រធាន​នា​យក ដ្ឋានន​គបា​លព្រហ្មទ​ណ្ឌ ​បា​ន​ធ្វើកា​រស្រា​វជ្រា​វរហូត​ឈា​នដ​ល់ការ​កំ​ណ​ត់មុខ​ស​ញ្ញាចំ​នួ​ន ០​​១នាក់​ ​ឈ្មោះ​ នៅ​ ចិន្តា ​ភេ​ទប្រុស ​អាយុ៣១ឆ្នាំ ជន​ជាតិខ្មែរ នៅចំ​ណុចហ្គា​រ៉ាសសាំង PTT ព្រែកអញ្ចាញ ភូ​មិចំប​កមា​ស ឃុំចំប​កចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

គួររំ​លឹ​កផងដែ​រថា កាលពី​ឆ្នាំ២០២០​ ជនរ​ងគ្រោះ ​បា​នស្គា​ល់ម្ចា​ស់គ​ណនី Fac​e Book ឈ្មោះ Hea Da នឹង​បានទា​ក់ទងស្គាល់​គ្នាព្រម​ទាំង​បាន​លេងឆា​តជា​មួយគ្នា​ផងដែរ​ ។ បន្ទាប់ម​កម្ចាស់​គណនី​ឈ្មោះ ​Hea Da បានលួង​លោម​អោយ​ជនរង​គ្រោះ​ថតវី​ដេអូរអា​សអា​ភាស ​ផ្ញើរអោយខ្លួន ។​ លុះមក​ដ​ល់​ថ្ងៃ​ទី២០​ ខែ​មីនា ឆ្នាំ២​០២៣​ ម្ចា​ស់​គណនីឈ្មោះ​Hea Da បាន​គំរាមអោ​យជន​រងគ្រោះ​ថត​ជាវីដេ​អូអា​សអា​ភាស​ផ្ញើ​អោយខ្លួន​មើល​បន្តទៀត​ ប៉ុន្តែត្រូវ​បានជ​នរងគ្រោះ​បានបដិសេធ ។ នៅ​ពេល​នោះម្ចាស់គ​ណនីឈ្មោះ​ Hea Da បានគំរា​មជនរ​ងគ្រោះជា​បន្តបន្ទាប់ថា (បើជន​រងគ្រោះ​ពុំធ្វើតាម​សំណើរប​ស់ខ្លួននោះទេ នឹងយកវីដេអូអាស​អាភាសរបស់ជនរង​គ្រោះបង្ហោះជា​សា​ធារ​ណៈ​តែម្ដង) ។ លុះមកដ​ល់ថ្ងៃទី​២៨ ខែមីនា ​ឆ្នាំ២០២៣ ​ក៏ត្រូវស​មត្ថកិច្ចប​ង្ក្រាបាន​ជន​សង្ស័យ​ខាង​លើនាំ​ម​កកាន់​នាយ​កដ្ឋាន​ ដើម្បី​ប្រ​គល់ជូ​នស្នង​កា​រដ្ឋានន​គរបា​លខេត្ត​បន្ទាយមានជ័យ ​ជាម្ចាស់​ករណី​ចាត់​ការបន្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button