ព័ត៌មានជាតិ

បុរសម្នាក់រាយ​ខ្សែភ្លើង​ការ​ពា​រចោ​ចូល​លួច​សត្វជ្រូក ​មាន់ ទា ​ក៏ត្រូ​វ​ឆក់ខ្លួ​នឯង បណ្តាល​ឲ្យស្លាប់​មួយរំពេច​ នៅសង្កាត់អូរឫស្សី​ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖សូម​មានការប្រុង​ប្រយ័ត្ន​ផង បើ​សិ​នជារៀប​ចំ​ ឬ​តប្រព័​ន្ធភ្លើង​ គួរតែ​ស្វែង​រក​ជា​ង​ ឬក៏​អ្ន​កជំ​នាញ​ខាង​ប្រព័ន្ធ​ភ្លើងម​កត​ ឲ្យបានត្រឹមត្រូវ ជៀស​វាង​ការត ខុស​បច្ចេកទេ​សនាំ​អន្តរាយ​ផ្សេង​ៗ ដូច​ជា​ ធ្វើ​ឲ្យទុ​ស្សេ​ខ្សែ​ភ្លើង​បណ្តាល​​ឲ្យ​ឆា​បឆេះលំ​នៅដ្ឋាន​ ទ្រព្យ​សម្បត្តិ ​ឆក់​មនុស្ស​ស្លាប់ជា​ដើម ជាក់ស្តែង​ដូចជា​ករណី​បុរស​ម្នាក់​​ឈ្មោះ ​អង្ក ​លីង ​ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ រស់​នៅភូមិព្រៃគប់​ សង្កាត់​អូរឫស្សី ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យ​មា​នជ័យ បាន​រាយ​ខ្សែភ្លើង​ការពា​រចោ​លួច​សត្វជ្រូក មា​ន់ ទា ​បណ្តា​ល​ឆក់​ស្លា​ប់ខ្លួន​ឯង ​បង្កការភ្ញាក់ផ្អើល​កាលពី​ម៉ោង៦ល្ងាចថ្ងៃទី​២២ ​ខែ​សីហា​ ឆ្នាំ​២០២៣ ។

គ្រួសារ​ជនរង​គ្រោះបាន​ឲ្យដឹងថា៖នៅ​មុនពេល​ជនរ​ងគ្រោះឆ​ក់ខ្សែភ្លើង​ស្លាប់ គឺ​ជន​រងគ្រោះ​បានរា​យខ្សែភ្លើង​ការ​ពា​រចោចូល​លួចសត្វ​ជ្រូក មាន់ ទា ដែ​លធ្លាប់​បាត់​ ទើបរាយ​ខ្សែភ្លើងកា​រពារ ហើយប​ណ្តាលជ​នរងគ្រោះរ​អិល​ជើងដួល​ទាក់របង​ដែកបណ្តាលឆក់​ស្លាប់ និងងា​ប់​ជ្រូក ​មាន់​មួយចំនួន។

ក្រោយពីកើតហេ​តុកម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅពិនិត្យ​ជាក់ស្តែង បានប្រា​ប់ថា៖​ក្រោយ​ពីកម្លាំងជំ​នាញ​​ពិនិត្យ​និងធ្វើ​កោសល្យវិច្ឆ័យ ជាលទ្ធផ​ល​ឃើញថា ជ​នរ​ងគ្រោះ​ពិតជា​ស្លាប់​ដោយ​សារឆក់​ខ្សែភ្លើង​ស្លាប់ពិតប្រាកដមែន ដោយសាកសពផ្កាប់មុខ​ ដៃខាងឆ្វេង​ជាប់របងដែក និងមា​នងាប់​ជ្រូក មាន់​ ទា ​ដែ​ល​នៅ​ក្នុងទ្រុង​​ជាប់​ផ្ទៈ​ផងដែរ។

កម្លាំងនគរបាលបានបញ្ជា​ក់ថា៖មូល​ហេតុជ​ន​រង​គ្រោះ​ឆក់​ខ្សែភ្លើង​ស្លាប់ គឺប​ណ្តាលមក​ពីជនរ​ងគ្រោះ​រាយខ្សែជា​ប់របងកា​រពា​រចោចូ​លលួចជ្រូក មាន់ ទា ដែល​កន្លងមកចោ​ធ្លាប់​ចូល​លួចបាត់​មា​ន់ជា​ញឹ​កញ៉ា​ប់ ​ទើបជ​នរង​គ្រោះ​រាយខ្សែភ្លើងកា​រពារត្រូវ​បា​នឆក់ខ្លួន​ឯងស្លាប់ ក្រោយធ្វើកោ​សល្យវិ​ច្ឆ័យរួច សាក​សពត្រូវ​បានប្រគល់​ជូនគ្រួសា​រយកទៅ​ធ្វើបុណ្យ​តាមប្រពៃណីយ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button