ព័ត៌មានជាតិ

សាខាកាក​បាទក្រហមកម្ពុជាខេត្តព្រះ​សីហនុ នាំយកអំ​ណោយ​ផ្ដល់​ជូនអ្នកផ្ទុក​មេរោ​គអេដស៍​ចំនួន១២០នាក់ មកពី​៥ឃុំ ​ក្នុងស្រុកព្រៃន​ប់

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទ​ក្រហមកម្ពុជា​ខេត្តព្រះ​សីហនុ អមដំណើរដោយសមាជិក​សមាជិកា មន្ត្រីសាខា អនុសាខា និង​អ្នកស្ម័គ្រចិត្ត នៅព្រឹក​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានអ​ញ្ជើញចូលរួមក្នុ​ងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំ​បាត់ការចម្លងមេរោគអេដស៍ និង​ស្វាយពីម្តាយ​ទៅកូន» ដើម្បីចូល​រួមទិវាពិភព​លោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយ​កអំណោ​យរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់ជូន​អ្នក​ផ្ទុកមេ​រោគអេដស៍ចំនួន១​២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button