ព័ត៌មានជាតិ

លោក លី សារី ៖ បើចង់ក្លា​យខ្លួន​ជាបុគ្គលម្នាក់​ ដែ​ល​ជោគជ័យ​ទៅថ្ងៃអនាគត​ ត្រូវ​មាន​ជំ​នាញ ចេះ​កំព្យូ​ទ័រ និង​ចេះ​ភាសា

(បន្ទាយមានជ័យ)៖ថ្លែងក្នុងឱកា​សប្រគល់ទទួ​ល សៀវភៅសិក្សា រដ្ឋបាលសា​ធារណៈ ជូនសាកល​វិទ្យាល័យជាតិមានជ័យ ដោ​យមានការចូលរួមពីឯកឧត្តម សាក​លវិទ្យាធិការ នៃសាកល​វិទ្យាល័យ​ជា​តិមានជ័យ លោក ស្ទេស ហ្វាន់ ហាន់សែល​ម៉ាន់ (Stefan Hanselmann ) ប្រធានកម្មវិធីអ​ភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន (GIZ RED IV) លោកស្រី សាស្ត្រាចារ្យ បណ្ឌិត ប៊ូរម៉ា នេតាសាំង(Burmaa Nastsag)​ព្រមទាំងគណៈគ្រប់គ្រងនៃសា​កលវិទ្យាល័យ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​នៃសា​កលវិ​ទ្យាល័​យជាតិមានជ័យ ប្រមាណជាង៦០នាក់ កាលពីនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក លី សារី អភិបាល រងខេត្តបន្ទា​យ​មានជ័យ បានមានប្រសាសន៍​ថា ការរៀនសូត្រ​គឺជា​ទ្រឹស្ដី​មួយផ្គួបផ្សំ​ជាមួយនឹង​អនុវត្តជាក់​ស្តែងទើប​អាចទ​ទួលបាននូវ​ចំណេះដឹង ហើយ​បើចង់ក្លាយខ្លួន​ជាបុគ្គលម្នាក់ដែ​លជោគជ័យ​ទៅថ្ងៃអនាគត ទី១ ត្រូវ​មានជំ​នាញ ,ទី២ ត្រូវចេះកំព្យូទ័រ និង​ទី៣ត្រូវចេះ​ភាសា ។

 

ទន្ទឹមនោះដែលលោកអភិបាលរងខេត្ត ក៏បា​នផ្ដាំផ្ញើបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សូមអ​នុវត្តន៍នូវវិ​ធា​នការរបស់ក្រសួងសុ​ខាភិបាលឲ្យបា​នល្អតាមរ​យៈ ការលាងសម្អាតដៃជាមួយ អាល់​កុល ចែល ឬសាប៊ូ ឲ្យបាន​ជាប់ប្រចាំ ត្រូវពាក់​ម៉ាស ពិសេសត្រូវប្រកាន់ភ្ជាន់នូវវិធានការ ៣ការពារ និង​៣កុំ ឱ្យបានគ្រប់ពេលវេលា ដើម្បីចូលរួមប្រយុ​ទ្ធជាមួយ​ជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Omicron

គួរបញ្ជាក់ផ​ងដែរថា ពិធីនេះធ្វើឡើង ដើម្បីចែករំលែកនូវ សៀវភៅ គោលនយោបាយ បទប្បញ្ញត្តិ​គតិយុត្តដែល​ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចរប​ស់កម្ពុជា សម្រាប់តំក​ល់ក្នុងបណ្ណាល័យ នៃសាកលវិទ្យា ល័យដើម្បីប​ង្កើនចំណេះដឹង និង​បំពេញសេចក្តីត្រូវ​ការសិក្សាស្រាវជ្រាវដល់សិស្សនិស្សិត និង សាធារ​ណជន ក៏ដូចជាចូលរួមលើកកម្ព​ស់វិស័យសិក្សាធិការ បណ្តុះគំនិត និងពង្រឹង​នៃការអាន​ដល់បញ្ញវន្តទូទៅផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button