ព័ត៌មានជាតិ

អាជ្ញា​ធរ​ក្រុងប៉ោ​យ​ប៉ែត ចុះ​កា​ត់រុះរើ​សំ​ណង់​ការ្យអា​ណា​ធិប​តេយ្យ​ផ្សេងៗ ​ដែល​សា​ងសង់រំ​លោភ​ចូល​ចំណី​ផ្លូវសា​​ធារណៈ ​ដែ​លមិ​នព្រម​អនុវត្ត​តា​មការ​ណែ​នាំ​របស់​រដ្ឋ​បា​ល​ក្រុង

ខេត្តបន្ទាយមានជ័យ៖សំណង់ការ្យអា​ណាធិបតេយ្យផ្សេងៗ ដែល​សាង​សង់រំលោ​ភចូលចំ​ណីផ្លូវសា​ធារណៈ ​ធ្វើឲ្យប៉ះ​ពាល់ ​និង​បាត់ប​ង់នូវ​សោភ័​ណភាព​របៀប​រៀ​បរយ​ក្នុងក្រុង ដែលរ​យៈកា​រកន្លងម​កនេះរ​ដ្ឋបា​លក្រុងប៉ោ​យប៉ែតបា​នចេញ​សេចក្តីប្រកា​សព័ត៌មាន​ជាច្រើន​លើកច្រើនសារ អាជ្ញាធរ​មូលដ្ឋា​នក៏​បានចុះ​ណែនាំ រ​ហូតចុះ​បាញ់​គំនូស​កំណត់​ឱ្យរុះ​រើដោយ​ស្ម័គ្រ​ចិត្តហើយដែរ តែរ​ហូតមក​ដល់​ថ្ងៃទី​២៩ ខែ​សីហា​ ឆ្នាំ២០​២៣ ដែ​លជាថ្ងៃកំ​ណត់ បែរជាម្ចា​ស់ក្រុមហ៊ុ​ន សហគ្រាស​ អាជីវករ ពាណិ​ជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ដែ​ល​បា​ន​សាង​ស​ង់សំណង់​ សំ​យ៉ាប​ ​លើ​កស្លាកយីហោ និងល​ក់ដូរ​លើ​ចំណីផ្លូវសា​ធារណៈ ស្ថិត​នៅក្នុង​ទីប្រជុំជ​នក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ពិសេស​នៅតាមប​ណ្ដោ​យផ្លូវជា​តិលេខ៥​ មិន​ព្រមរុះ​រើ និង​អនុវត្ត​តាមការណែ​នាំរប​ស់អា​ជ្ញាធរក្រុង ។

ទើ​បកម្លាំង​ចម្រុះមា​ន នគរបា​ល អាវុធហត្ថ ​មន្ត្រីជំ​នាញរដ្ឋ​បាលក្រុង​ ចៅសង្កាត់ ដែល​ដឹក​នាំបញ្ជា​ផ្ទាល់ដោយ​លោ​ក គាត ហ៊ុ​ល អភិបា​លនៃគ​ណៈអភិបាលក្រុង និងមាន​ការ​សម្របស​ម្រួលនិតិវិធីពី​លោក លឹម​ ប៊ុនសុភ័ក្រ្ត ព្រះរាជ​អាជ្ញារង​ អមសា​លាដំបូង ខេត្តបន្ទាយមានជ័យ ចុះកាត់រុះរើ ដោយ​មិនយោ​គយល់ និង​ស្មើភាពគ្នា​ទាំងអស់ ពី​ព្រោះ​នាពេ​លខា​ងមុខនេះ​ រដ្ឋបាលក្រុង នឹងរៀប​ចំផ្លូវថ្មើរ​ជើងថ្មីមួ​យសង​ខាងផ្លូវជាតិ​លេខ៥ ចា​ប់ពីរង្វង់មូល​ច្រកទ្វារព្រំដែ​នអន្តរជាតិ រហូតដល់​មុខវត្តរ​តន​រាមផ្សា​រកណ្ដាល នឹ​ងរៀប​ចំផ្លូវថ្មើរជើ​ងផ្សេងៗ​ទៀតនៅ​តាម​ដងផ្លូវសំ​ខាន់ៗ ក្នុងទីប្រជុំជន​ក្រុង ។

ដើម្បីធានា​បាននូវស​ណ្ដាប់ធ្នាប់ ​សោភ័ណ​ភាព របៀបរៀប​រយសាធារណៈ និងការធ្វើចរា​ចរណ៍​ឲ្យបា​នកាន់តែ​ល្អប្រសើរ ឲ្យសា​កសម​ជាឈ្មោះទីក្រុង ព្រោះថាក្រុងប៉ោ​យប៉ែតជា​ក្រុងមួយ​ដែលមានស​ក្កានុព​លសេដ្ឋកិច្ច និង​មានភ្ញៀវជាតិ អន្តរជាតិ​ចេញចូល​ជាប្រចាំតា​មច្រកទ្វារអ​ន្តរជាតិប៉ោ​យប៉ែត និង​ជាការ​លើកមុខមាត់ប្រ​ទេស​ជាតិ​យើងផងដែរ។

លោក គាត ហ៊ុល អភិ​បាលក្រុង បានឱ្យដឹង​ថា មុ​ននឹងចុះ​អនុវត្តរុះរើនេះ រដ្ឋបា​លក្រុង​ក៏ដូចជា​សង្កាត់ បានចុះធ្វើ​ការណែ​នាំច្រើន​លើក​ច្រើនសារ​និងទុ​កពេលឱ្យ​រើស​រើដោយស្ម័គ្រចិត្ត យូរថ្ងៃ​មក​ហើ​យដែរ មិន​មែនប្រាប់ភ្លាមអ​នុវត្តភ្លាម​នោះទេ ប៉ុន្តែប​ងប្អូន​យើងហាក់​បីដូចជា​មិន​យក​ចិត្តទុក​ដាក់​អនុវត្តតាមកា​រណែ​នាំរបស់អា​ជ្ញាធរក្រុង​ទាល់តែ​សោះ ដូច្នេះ​លោក​បន្តអំពាវនា​វដល់បងប្អូនប្រ​ជាពលរដ្ឋចូ​លរួម​សហការទាំង​អស់គ្នា ដើម្បីទី​ក្រុងរប​ស់យើង​មានសោភ័ណភាព ហើយ​ការចុះអ​នុវត្តរបស់​អាជ្ញាធរ ​មិនមែ​នធ្វើមួយ​ថ្ងៃ​ឈប់​នោះឡើយ ពោល​គឺធ្វើ​ដូចភ្លៀង​រលឹមទាល់តែ​អស់ ។

សូមបញ្ជាក់ផងដែរថា តាមសេចក្តីជូ​នដំណឹងរប​ស់រ​ដ្ឋបា​ល​ក្រុ​ងប៉ោ​យប៉ែ​ត ​បា​នកំ​ណ​ត់ឱ្យប្រជាព​លរដ្ឋ​ ដែ​លបា​ន​សា​​ងសង់​​សំណ​ង់ សំ​យ៉ាប ​លើក​ស្លា​កយី​ហោ​ និង​លក់​ដូរ​លើចំ​ណីផ្លូវ​សា​ធារណៈ កា​ត់រុះ​រើក​ចេ​ញ​នោះ​ ដោ​យផ្លូវ​ជាតិលេ​ខ ៥ ​ត្រូវដ​កគម្លា​តពី​ចិញ្ចើ​មផ្លូវប្រវែង​ ៥ម៉ែត្រ​ទាំងសងខាង និង​តាមផ្លូវបេ​តុង​សំខាន់​ៗក្នុ​ងទីប្រជុំជ​នមួ​យចំនួនទៀត​ត្រូវថ​យពីចិញ្ចើមផ្លូវប្រវែង ៣ម៉ែត្រទាំ​ងសង​ខាង​ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button