ព័ត៌មានជាតិ

ម៉ូតូ បុករថ​យន្ត នៅក្រុងប៉ោយប៉ែត បណ្តាល​ឲ្យជនជាតិចិ​ន១​នាក់ស្លាប់ និង​រងរបួស​ធ្ងន់១នា​ក់ ដឹកប​ញ្ជូនទៅសង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ

(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូ​និងរថយន្ត បណ្តាល​ឲ្យជន​ជាតិចិន១​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​១នា​ក់ ដឹកប​ញ្ជូនទៅសង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ។ហេតុការ​គ្រោះ​ថ្នាក់​ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមប​ណ្ដោយផ្លូវ​ជាតិលេខ ៥ ខាងលិច​ប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ប្រហែល១០​០ម៉ែត្រ ស្ថិតនៅភូមិនិមិ​ត្ត៣ សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

នគរបាលបាន​ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ​រថយ​ន្តម៉ា​ក ISUZU ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ​3A-0444 បើក​បរក្នុងទិសដៅ​ពីកើត​ទៅលិច លុះមកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បានបត់​ឆ្វេងឆ្លង រួច​ក៏​មា​នម៉ូតូម៉ាក​ហុងដាទ្រីម ២០១​៣ ពណ៌ខ្មៅ ពា​ក់ស្លាកលេខ បាត់​ដំបង 1M-95​50 បើក​ប​រក្នុង​ទិស​ដៅ​ពីលិចទៅ​កើត បើ​កបរ​ដោ​យជនជាតិ​ចិន០២​នាក់ ភេទប្រុស​ បាន​បុកពី​ចំ​ហៀង​ខាងក្រោយ​ផ្នែក​ខា​ងស្តាំនៃ​រថ​យន្ត ទើបមាន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង បណ្ដាល​ឱ្យជ​នជាតិ​ចិន​ម្នាក់​បាន​ស្លាប់ និងជ​ន​ជាតិចិនម្នាក់​ទៀតរ​ងរបួ​សធ្ងន់ ត្រូវបាន​ដឹកយ​កទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យបង្អែកក្រុងប៉ោយ​ប៉ែត។​ចំណែកអ្នក​បើកប​ររថ​យន្តក្រោ​យពីកើតហេ​តុរត់គេ​ចខ្លួន​បាត់ ដោយ​បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ក្រោយពីកើតហេតុ​វត្ថុតាង​មធ្យោ​បាយទាំងពី​ ត្រូវ​បាន​យក​ទៅរ​ក្សា​ទុក​នៅប៉ុស្តិ៍ន​គរបា​លរដ្ឋបា​លនិ​មិត្ត រងចាំដោះស្រាយគ្នាជាក្រោយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button