ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនគ្រួសារអតីតយុទ្ធជនដែលទទួលរងគ្រោះដោយសារ ១០៧គ្រួសារ

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានអញ្ជើញចុះដឹកនាំមន្ទីរអង្គភាព ស្នងការ មេបញ្ជាការអាវុធហត្ថ យោធា មន្ត្រីរាជការ អាជ្ញាធរដែនដី ចុះផ្តល់អំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារអតីតយុទ្ធជនដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៧
ខែមីនាកន្លងមកថ្មីៗនេះ នៅភូមិតេជោសន្តិភាព តំបន់ការ៉េ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។
ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។ អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក។
ថ្លែងក្នុងពេលចែកអំណោយនោះឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងនូវការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ លោកក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។ ឯកឧត្តមបន្តថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»។
អំណោយត្រូវចែកជូនពលរដ្ឋថ្ងៃរងគ្រោះទាំង ១០៧គ្រួសាររួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ ១ការ៉ុង ស្មើ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ៣ដប ជែលលាងដៃពីរដប ឃីត ១កញ្ចប់ (មានមុង ១ ភួយ ១ ក្រម៉ា ១ អាវយឺត ២) រួមនឹងថវិកាមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button