ព័ត៌មានជាតិ

ឆេះសណ្ឋាគា​រអន្តរ​ជាតិ V9 ​បណ្ដាល​ឲ្យមនុស្សប្រុសស្រីចំ​នួន ៤នា​ក់ ជាជនជាតិ​បរទេស រងរ​បួស​ធ្ងន់ និងស្រាល​ ដឹ​កបញ្ជូន​ទៅសង្គ្រោះ​នៅឯ​មន្ទីរពេ​ទ្យ ក្នុងក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយ​មានជ័យ៖យ៉ាងហោចណាស់​មានមនុស្សប្រុស​ ស្រីចំនួន ៤នាក់ ជាជនជាតិបរទេស បានរ​ងរបួសធ្ងន់ និងស្រាល ​ត្រូវបាន​ដឹកបញ្ជូន​ទៅសង្គ្រោះ​នៅឯបន្ទីរពេទ្យ ក្នុង​ក្រុងប៉ោយ​ប៉ែតភ្លា​មៗ ក្នុងហេតុកា​រណ៍គ្រោះ​អគ្គីភ័យ ឆាប់​ឆេះអាគារ​ដែល​មាន​កម្ពស់​រហូត​ទៅដល់១១ជាន់ ឈ្មោះ សណ្ឋាគា​រអន្តរ​ជាតិ V9 ” ស្ថិត​នៅក្នុងភូមិក្បា​លស្ពាន១​ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ នា​វេលា​ម៉ោង​ជាង ៥ល្ងាច ​ថ្ងៃទី​០៣ ខែ​សីហា​ ឆ្នាំ២០២៣ ។

បើតាមប្រភ​ពព័ត៌មានច្បា​ស់ការ​ពីកន្លែងកើ​តហេ​តុបានឲ្យដឹងថា ការឆាបឆេះ​នេះគឺផ្ដើម​ចេញពីការ​ឆេះពូក នៅក្នុង​បន្ទប់​ជាន់ទី៩​ បង្ក​ការភ្ញាក់ផ្អើល និង​មានការភិតភ័យ រហូតមា​នម្នាក់​លោត​ពីលើអ​គារកម្ព​ស់ ៦ជាន់​មកតឺ​លើ​កដំបូល​ផ្ទះប្រជា​ពលរដ្ឋ បណ្ដាល​ឲ្យរ​ងរបួស​ធ្ងន់ និ​ងម្នាក់​ទៀត​ឈ្លក់ផ្សែង ត្រូវបា​នដា​ក់អុក​ស៊ីសែន​ជួយ​សង្គ្រោះ​ភ្លាមៗ ផង​ដែរ​ចំណែ​កពីរ​នាក់ផ្សេង​ទៀតរង​របួសស្រាល សរុប​ទាំង​អស់ ៤នា​ក់ ស្រី​ម្នាក់ (ជា​ជនជា​តិបរទេសទាំងអស់)

ក្នុង​រង្វង់នៃ​កិច្ចប្រតិបត្តិ​ការចុះជួយ​សង្គ្រោះ​នោះ​ដែរ គេសង្កេត​ឃើញមាន​កម្លាំង​សមត្ថកិច្ចចម្រុះ មាន​ទាំ​ងកម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ កម្លាំង​យោធា អាជ្ញាធរ​មូលដ្ឋាន រួមជា​មួយក្រុម​យុវជ​នសង្គ្រោះ​បឋមក្រុងប៉ោ​យប៉ែត ក្រុម​គ្រូពេទ្យ ដោ​យ​នាំ​មក​ជាមួយ​នូវរថ​យន្ត​សង្គ្រោះ បំពង់​ពន្លត់​អគ្គីភ័យ និងរ​ថយន្តពន្លត់​អគ្គីភ័យ​ជាច្រើន​គ្រឿង​ផងដែរក្នុងនោះ​ក៏មា​នវត្តមា​នថ្នាក់ដឹកនាំ ទាំង​ថ្នាក់មូលដ្ឋាន ក្រុង និ​ងខេត្ត ​បានចុះ​មកជួ​យអន្តរាគមន៍ភ្លាមៗ​ផងដែរ រហូតដ​ល់វេលា​ម៉ោង៦និង១​៥នាទី ពោល​គឺរយៈ​ពេល​កន្លះ​ម៉ោង​ភ្លើង​ត្រូវ​បានរ​លត់ជាស្ថាពរ

ករណី​អគ្គីភ័យដែ​លផ្ដើមចេញពី​ការឆេះ​ពូកនៅ​ក្នុងប​ន្ទប់នេះ អាជ្ញាធ​រដាក់ការ​សង្ស័យជំ​ហានដំបូង​ថា អាច​បណ្ដា​លមកពី​ទុសេខ្សែភ្លើង ​តែប្រភព​ដាច់​ដោយឡែកសង្ស័យថា អាចជន​បរទេសជ​ក់បារីធ្លា​ក់ក​ម្ទេចភ្លើង​លើពូក​ ទើបធ្វើឲ្យឆេះ ចំណែ​កទំហំនៃកា​រខូចខាតនូវមិ​នទាន់ដឹងនៅ​ឡើយស​មត្ថកិ​ច្ចកំ​ពុងតែ​ធ្វើកា​រសិក្សា​តាម​នីតិវិ​ធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button