ព័ត៌មានជាតិ

សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តប៉ៃលិន រៀបចំពិ​ធីអបអរសាទរ ​ទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្នុងសាលាឃុំសា​លាក្រៅ

ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២២ ស្ថិតនៅក្នុង​សាលាឃុំសាលាក្រៅ ដោយមា​នកា​រចង្អុល​ដឹកនាំ​ពី​លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការសាខា ​លោកជំទាវ ពៅ សុខ អនុប្រ​ធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា​ បានដឹក​នាំក្រុមប្រតិបត្តិសាខា អនុសាខាស្រុក​សាលា​ក្រៅ យុវជ​នកាកបាទក្រហម និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានរៀបចំ​ពិធីអប់​រំផ្សព្វផ្សា​យស្តីពី «សារប្រយោជន៍នៃការយល់ដឹង​ពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតាទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតា​មគន្លងប្រក្រតី​ភាពថ្មី ក្នុងបរិបទ​នៃជំងឺកូវីដ១៩» ជូនដល់ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន១៦នាក់ នៅសា​លាឃុំសាលាក្រៅ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២។

 

នៅក្នុងឱកាសនោះ លោកជំទាវ ពៅ សុខសមាជិកក្រុមប្រឹក្សាខេត្តនិងជា អនុប្រធានអចិន្រ្តៃយ៍​សា​ខា បានពាំ​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ បាន ស្រមុំ ប្រធានគ​ណៈកម្មាធិ​ការសាខា កាកបាទក្រ ហមកម្ពុជា ខេត្តប៉ៃលិន និងអានសា​រលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​បងប្អូនជនរួមជាតិ ក្នុងឱកាសទិវា​ជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុ​ខភាពមាតា ទារក និងកុមារ នៅក​ម្ពុជា ក្នុងបរិបទនៃការរ​ស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ១៩ រួមជាមួយនឹងអ្វីដែ​ល​កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល លើកកម្ពស់​សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបា​នគោលដៅ​អភិ​វឌ្ឍន៍​មានចីរភាពឆ្នាំ២០៣០»

 

ក្រុមប្រ​តិបត្តិសាខា​បានបន្តផ្សព្វផ្សាយ​អំពីជំងឺកូវីដ ១៩ ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់​បដិរូបកាក បាទក្រហមអឌ្ឍចន្ទក្រហម ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរ​ស់នៅ​ជាមួយកូវីដ១៩ ដោយត្រូវមានអនាម័យល្អ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ចំពោះ​ការធ្វើដំណើរទៅទីជិតទីឆ្ងាយ ត្រូវតែពាក់មួកសុវត្តិភាព និងម៉ាសជាប់ជាប្រចាំ ដើម្បី​ចូល​រួ​មការពារមេរោគកូវីដ-19 បម្លែងថ្មី អូរមេក្រុង ដ៏កាចសាហាវនេះ ត្រូវបានលើកទឹកចិត្តអោយ បងប្អូន​ប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ និង ៣កុំ ព្រមទាំងសារអប់រំនា​នារបស់ក្រសួង​សុខាភិបាល សំដៅចូលរួមប្រ យុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំអោយមានកា​ររីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត។

 

ជាមួយគ្នា ក្រុមការងារ ក៏​បានផ្តល់នូវអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងម្នាក់ៗ ទទួលបាន៖ សម្ភារៈកូនង៉ែត ១កញ្ចប់ ជែលលាងដៃ២ដប (កន្លះលីត្រ) ម៉ាស៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button