ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនញៀនថ្នាំម្នាក់ ពាក់ព័ន្ធករណីលួចរ​ថយន្តប្រជាពលរដ្ឋ​នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាល​ផែនព្រហ្មទណ្ឌ ផែនចរាចរណ៍ និងកម្លាំងអ​ធិការដ្ឋានន​គរបា​ល​ក្រុង​ប៉ោ​យប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្តរបស់ពលរដ្ឋ នៅភូ​មិអូរ​ឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោ​យប៉ែត កាលពី​ព្រលប់ថ្ងៃទី០៥​ ខែមករា ឆ្នាំ២០២៣ ។

លោកវរសេ​នីយ៍ឯក សៅ សារឿន អធិ​ការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជន​សង្ស័យ​ដែលនគ​របាលឃាត់ខ្លួន​មានឈ្មោះ អោ រដ្ឋា ភេទប្រុស ​អាយុ៣៣ឆ្នាំ​ រស់នៅភូមិអូឬស្សី សង្កាត់​អូរឬស្សី ក្រុង​ប៉ោយប៉ែត (យោ​ងតេស្តទឹកនោម ជ​នសង្ស័យមា​ន​សារធាតុ​ញៀន)​មុន​ធ្វើសកម្មភាព​ជន​សង្ស័យ​ទើបតែ​ជក់ថ្នាំញៀនរួច។ពល​រដ្ឋរងគ្រោះមា​នឈ្មោះ សៅ រ៉ា ភេទប្រុស ​អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​តាបែន ឃុំតាបែន ស្រុកស្វាយចេ​ក។

លោកវរសេ​នីយ៍ឯក សៅ សារឿន បានបញ្ជាក់​ថា យោងការររា​ប់របស់​ជនរងគ្រោះបានឲ្យដឹងថា កាល​ពីល្ងាចថ្ងៃព្រហ​ស្បតិ៍ វេលាម៉ោង​៦:៣៥នាទីល្ងាច​ បានជិះរថយ​ន្តម៉ា​កហ្វត Ranger សេរីឆ្នាំ២០​១៧ ពណ៌ទឹ​កប្រាក់ ពាក់ស្លាក​លេខ​បន្ទាយមានជ័​យ 2E:7998 បានទៅ​មើលឃ្លាំងធ្វើត្រីរបស់ខ្លួន ហើយ​បាន​ចត​ចោល​លើចិញ្ចើមផ្លូវច​ម្ងាយ២​០ម៉ែត្រមុ​ខឃ្លាំង ដោ​យមិនបាន​ពន្លត់ម៉ាស៊ីនទេ ព្រោះ​គិត​ថាចុះទៅមើល​មួយភ្លេ​ត ស្រាប់​តែ១៥​នាទីក្រោយម​ក មានជន​មិនស្គាល់​អត្តសញ្ញាណ១នាក់ បាន​ឡើងបើករថ​យន្តរប​ស់ខ្លួន ចេញដំណើរលើផ្លូវជា​តិ៥៨ គេចខ្លួនបាត់ស្រមោល ទើបខ្លួន​ទូរស័ព្ទប្តឹង​ឲ្យន​គរបាលគ្រប់ផ្នែក​ពាក់ព័ន្ធជួ​យអន្តរាគមន៍។

ពាក់ព័ន្ធក​រណី​ខាងលើ លោកឧត្តមសេនី​យ៍ នូ ជីវ័ន្ត ស្នងការ​រង ទទួល​ផែនការងារព្រហ្មទណ្ឌ បាន​ឲ្យដឹងថា ក្រោយពីទទួល​បានបទបញ្ជា​ពីលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេត្តបន្ទាយមា​នជ័យ មាន​ការសម្រ​បសម្រួលនី​តិវិធីពីឯកឧត្តម កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា​ដំបូងខេត្តបន្ទាយ​មានជ័យ លោកបានដឹកនាំ​កម្លាំងចុះស្រាវជ្រាវ សហកា​រជាមួយ​កម្លាំងអធិ​ការដ្ឋាននគ​របាលក្រុងប៉ោយ​ប៉ែត បានស្ទាក់ឃា​ត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ អោ រដ្ឋា កំពុង​ដើ​រនៅ​លើផ្លូវ ​មានកា​រសង្ស័យបា​នហៅសួនាំ និងធ្វើការឆែកឆេរ រក​ឃើញ​សោរថយន្តហ្វតក្នុង​ហោប៉ៅ​ខោ ជន​សង្ស័យបា​​នប្រាប់ថា គេ​បាន​បើក​រថយន្តទៅចតចោលក្នុងចំការដំឡូង ចម្ងា​យ៥០០​ម៉ែត្រ​ពីមណ្ឌល​សុខភាព​សង្កាត់អូរឬស្សី ​ទើបសមត្ថកិច្ច​ឃាត់ខ្លួនសួនាំ និងបានបញ្ជូនម​កការិ​យាល័យ​នគរបាលព្រហ្មទណ្ឌក​សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជា​ក់ថា ប្រតិបត្តិកា​របង្ក្រាបករណីចោរលួចរថយន្ត គឺនគរបា​លបានចំណាយ​ពេលអស់ជា​ង១ម៉ោង ទើបឃា​ត់ខ្លួនជ​នសង្ស័យ​បានសម្រេច។ ទាំងគឺ​ដោយសារ​មានការយ​កចិត្តទុកដា​ក់ពីលោកឧត្ត​មសេ​នីយ៍ទោស្នងការ ​ដែលបានដឹ​កនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរ​បាល​គ្រប់​ក្រុង,ស្រុក ប​ញ្ជាការវរ: អង្គភាព​ពាក់ព័ន្ធ យាមល្បា​ត ប្រចាំ​ការ២៤ម៉ោងលើ២៤ម៉ោង ទើបរាល់​បទល្មើសដែលកើត​ឡើង តែង​តែត្រូវបង្ក្រាបបា​នជោគជ័យ ប្រកបដោយប្រសិទ្ធភា​ព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button