ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ក្នុងពិធីបិទអង្គសន្និបាទ មានអញ្ជើញចូលរួមជាគណៈអធិបតីដោយឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតនេះ រួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន ៥២០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ផ្អែកតាមទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗមួយចំនួន ០៨ចំណុច ៖
ទីមួយ៖ ត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឲ្យបានរឹងមាំ សំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងបទប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ទីពីរ៖ ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដំបូងនៃការអនុវត្តផែនការ ៥ឆ្នាំនៃកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដំណាក់កាលទី២ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសម្រេចបានតាមគោលដៅគោលបំណងដែលបានកំណត់ និងត្រូវបន្តចូលរួមរៀបចំផែនការសកម្មភាព និងថវិកា ដើម្បីអនុវត្តកំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទីបី៖ ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ។
ទីបួន៖ ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទីប្រាំ៖ ត្រូវតែខិតខំបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ដោយតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាដល់ការប្រើប្រាស់ធនធាននានា ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនៃភាពបរិយាបន្ន និងសមធម៌។
ទីប្រាំមួយ៖ ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ មកទទួលសេវា។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាដោះស្រាយសំណើសុំពរបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button