ព័ត៌មានជាតិ

ឯក​ឧត្តម ប៉ាវ ហម ផាន រដ្ឋលេ​ខាធិ​ការក្រសួង​មហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកា​ន់មុខតំណែ​ង ប្រធានពន្ធ​នាគារខេ​ត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖យោងតាម​សេចក្តីប្រកា​សរប​ស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២២ ស្តី​ពីកា​រប្រគល់​ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុ​រក្សថ្នាក់​លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨​៥ ឱ្យកាន់មុខតំណែង​ជាប្រ​ធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយ​លោកឧ​ត្តមអគ្គា​នុរក្ស​ថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានព​ន្ធនាគារ​ខេត្តស្ទឹង​ត្រែង ត្រូវផ្ទេរភារ​កិច្ចទៅឱ្យទៅបម្រើការ​ងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។

 

ពិ​ធីប្រកាសចូល​​កាន់មុខតំណែង ប្រធាន​ពន្ធនា​គារ​ខេត្តស្ទឹង​ត្រែង នេះបានប្រព្រឹត្ត​ទៅនៅសា​លប្រ​ជុំសា​លាខេត្តស្ទឹងត្រែ​ង នាព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២​០២២ ក្រោមអធិបតីភាព​ឯកឧត្តម ប៉ាវ ​ហម ផាន រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ តំណា​ងដ៏ខ្ពង់ខ្ពស់​សម្តេ​ចក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯក​ឧត្ដម ស្វាយ សំអ៊ាង ​អភិបាលនៃគ​ណៈ​អភិបា​លខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សាខេត្ត។

 

ក្នុង​នោះក៏​មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអនុរដ្ឋ​លេខាធិ​ការក្រសួងមហាផ្ទៃ ឯក​ឧត្តមអគ្គនា​យក អគ្គនា​យករ​ង ប្រធាន នាយកដ្ឋាន នៃអគ្គនាយ​កដ្ឋា​នពន្ធនាគារ និងគ​ណៈប្រតិ​ភូអមដំណើ​រ ព្រះរាជអាជ្ញា ព្រះ​រាជ​អាជ្ញារង អភិបាល​រងខេត្ត នាយករដ្ឋបាល​សាលាខេត្ត កងកម្លាំង​ប្រ​ដាប់អាវុធទាំងបីប្រភេទ ប្រ​ធាន មន្ទីរអង្គភាព​មួយចំនួន រដ្ឋបា​លក្រុង ស្រុក និងមន្រ្តី​ពាក់ព័ន្ធ​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button