ព័ត៌មានជាតិ

ឯកឧត្តម​ លេង វី ជម្រុញ​ដ​ល់អភិបាលរង​ខេត្តថ្មី ត្រូវ​ចុះមូ​លដ្ឋាន​​ឲ្យ​បាន​ជាប្រចាំ ​ដើម្បីបានដឹង​ពី​សុខទុក្ខ​របស់​​ប្រជាជ​ន និងត្រូវដោះ​ស្រាយ​រាល់​បញ្ហដែលកើ​តមាន​ឲ្យបានទា​ន់ពេលវេលា

ខេត្តកណ្តាល៖ថ្លែងក្នុងពិធីប្រកាស​តែងតាំងអភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ឯក​ឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃបានមា​នប្រសាសន៍ថា ក្នុងនាម​ជាថ្នាក់ដឹកនាំខេត្ត ត្រូវ​តែប្រឹងប្រែងអភិវឌ្ឍន៍ខេ​ត្ត​ឲ្យល្អ និងត្រូវគិ​តគូរពី​បញ្ហាមួយចំ​នួនដូចជា៖ទប់ស្កាត់ និងបង្ការកា​ររីករាល​ដាល នៃជំងឺកូវីដ១៩ ​ឲ្យបានល្អតា​មរយៈកាផ្សព្វផ្សាយ​វិធានការរបស់ក្រសួងសុខាភិបាល និងត្រូវ​ពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការ​របស់ប្រជា​ពលរដ្ឋ​​ឲ្យ​បានត្រឹមត្រូវ និងច្បាស់​លាស់ និងដោ​យសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន។

 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖ បានសំដែងនូវការកោ​តសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណ​អភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហ​ការគ្នាក្នុង​ការអភិវឌ្ឍន៍​​ឲ្យ​ខេត្តមា​នការ​រីកចម្រើ​នគួរ​ឲ្យកត់សម្គាល់ ។

 

ក្នុងនោះឯកឧត្តម លេង វី ក៏បានជម្រុញដ​ល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិ​តខំអភិវឌ្ឍន៍​ខេត្តទាំង​មូល​ឲ្យ​ទទួលបាន​ភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋាន​​ឲ្យ​បានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរ​ប​ស់​បងប្អូន​ប្រជាជន ត្រូវដោះស្រាយ​រាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋាន​ឲ្យបាន​ទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខ​មាត់ខេត្ត​ឲ្យកាន់តែមនការអ​ភិវឌ្ឍន៍ជាបន្តទៀត​ស្របតា​ម​កម្មវិធីន​យោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេ​ដ្ឋកិច្ចជីវភា​ពរបស់ប្រជា​ពលរដ្ឋឱ្យកាន់តែប្រ​សើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

 

ទន្ទឹមនោះឯកឧត្តមក៏បានសុំណូ​មពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធ​រគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និ​ងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសា​ងខេត្ត ​ឲ្យទទួល​បានជោគជ័យថែមទៀត ។

 

បន្ទាប់ពីមតិស្វាគម​ន៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល រួចមក ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្ត​ដែលទើបបានតែ​ងតាំងថ្មីបា​នឡើងប្តេជ្​ញាចិត្ត ក្រោយរាជរដ្ឋាភិ​បាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកណ្តាល ឯកឧត្តម នឹងខិតខំ​ធ្វើកា​រងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ​ឲ្យ​បានល្អប្រសើរបន្ថែមទៀត ព្រ​មទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍​ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោ​បាយ សណ្តាប់ធ្នាប់សាធារណៈ ។

 

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា​បានចេញអនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពីការតែង​តាំងមន្ត្រីរា​ជការ ដោយសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សា​រ៉ាត មានឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់​លេខ៥ ​ឲ្យចូលកាន់មុខតំណែងជា​អភិបាលរង នៃគ​ណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នា​ក់លេខ៤ ពីអភិបាលរងខេត្តកណ្តាល អោយមកកាន់មុខតំណែងជា​អគ្គនាយ​ករង នៃអគ្គនាយក​ដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button