ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់ បុរសចំណា​ស់ម្នាក់ ដើរឆ្លងផ្លូវ​ត្រូវបា​នរថយ​ន្តធុនធំ​សណ្តងរម៉ក បុក​ហើយកិន បែក​លលាក្បាល​ស្លាប់ នៅនិ​ងកន្លែង​នៅក្នុង​ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖រថយន្តធុន​ធំ ប្រភេទ​សណ្តង​រម៉ក ​បាន​បុក​ហើយ​​កិន​បុរស​ចំណា​ស់ម្នាក់​បែកល​លាក្បា​លបណ្តាល​ឲ្យស្លាប់និងកន្លែង ខណៈ​ដើរឆ្លង​ផ្លូវ។ហេតុការណ៍នេះបាន​កើត​ឡើង​នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតភូមិរវាង​កើត ឃុំចំណោ​ម ស្រុកមង្គលបូរី ខេត្តបន្ទា​យមានជ័យ។

នាយ​ប៉ុស្តិ៍នគរបា​លឃុំចំ​ណោមបាន​ឲ្យដឹងថា៖ជនរង​គ្រោះ​ដែលត្រូវ​រថយន្ត​បុកហើ​យកិនស្លាប់​មាន​ឈ្មោះ ម៉ុល សាវឿន ភេទប្រុស​អាយុ៥០ឆ្នាំ(សតិមិនសូវគ្រប់គ្រាន់)​រស់នៅភូមិ​កើតហេតុខាងលើ​។

នាយប៉ុស្តិ៍បានបញ្ជាក់​ថា៖នៅពេ​លគ្រោះថ្នាក់ចរា​ចរណ៍កើតឡើង ​គឺជនរ​ងគ្រោះ បានដើរឆ្លងផ្លូ​វជាតិក្នុងទិ​សដៅពីត្បូងទៅ​ជើងដល់ជិតពាក់​កណ្តាល​ផ្លូវត្រូវបានរ​ថយន្តធុនធំ​សណ្តងរម៉ក​ប្រភេទ​ភ្លៅប្រាំ​ពាក់ផ្លាក់​លេខភ្នំ​ពេញ4A.65​75ដែលបើ​កបរក្នុងទិស​ដៅពីកើត​ទៅលិច បានបុក​ហើយកិន​បណ្តាល​ជនរងគ្រោះ​បែកលលាក្បាល​ស្លាប់ និងកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុ​មន្ត្រីនគរបាល​ចរាចរណ៍ស្រុកមង្គលបូរី បានចុះទៅពិនិត្យ​វាស់វែ​ងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរា​ចរណ៍កើតឡើងគឺជនរ​ងគ្រោះឆ្លងផ្លូវ​ជាតិ​ពីម្ខាងផ្លូវ​ទៅម្ខាងទៀត​ពេលដែលដើ​រមិនបានមើល​ឆ្វេងស្តាំ ក៏​ត្រូវបានរ​ថយន្តធុនធំ​បើកបរក្នុងល្បឿ​នលឿនបានបុ​កហើយ​កិនបែកលលាក្បា​លស្លាប់និ​ងកន្លែងតែម្តង​ អ្នកបើកបរបង្កគ្រោះថ្នាក់ត្រូវបា​នគេចខ្លួន។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយធ្វើពិនិត្យ ស្រា​វជ្រាវព័​ត៌មាន និងធ្វើកា​រវា​ស់​វែង​ហើ​យ​បានប្រ​គល់សាកសពជូនសាច់ញាតិ ដើ​ម្បីទទួលយ​កទៅធ្វើបុណ្យតា​មប្រពៃណីយ៍ ។ចំណែករ​ថយន្តដែល​បង្កគ្រោះថ្នាក់​រហូ​តបាត់​បង់ជីវិត ត្រូវបានយកម​ករក្សាទុកនៅ​អធិការដ្ឋានន​គរបាលស្រុ​កមង្គលបូរី ដើម្បីអនុវត្តតា​មច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button