ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរឃុំ ចុះត្រួតពិនិត្យ និងណែនាំបងប្អូនអាជីវករស្ថិតនៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរឃុំ ចុះត្រួតពិនិត្យ និងណែនាំបងប្អូនអាជីវករស្ថិតនៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង។
ក្នុងឱកាសនៃការចុះណែនាំនោះ ឯកឧត្តម នៃ ចារី បានសំណូមពរដល់បងប្អូនអ្នកលក់ដូរតាមដងផ្លូវ នៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង សូមរៀបចំសណ្តាប់ធ្នាប់ ឱ្យរបៀបរៀបរយ ត្រូវចេះថែរក្សាអនាម័យ និងវេចខ្ចប់ ទុកដាក់ និងចោលសំរាមឱ្យបានត្រឹមត្រូវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button