ព័ត៌មានជាតិ

មេបញ្ជាការក​ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះ​សំ​ណាលជាមួយយោ​ធិន នៃកង​រាជអាវុធហត្ថ ​សោធន​និវត្តន៍​ និងពិការ

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​ការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុង​ពិធីសំ​ណេះសំ​ណាលជា​មួយយោធិ​ន នៃកងរា​ជអាវុធហត្ថ​សោធននិវត្ត​ន៍ និង​ ពិការ ក្នុងឱ​កាសខួប​អនុស្សាវរីយ៍ ​លើកទី៧០ ទិវាកំណេី​ត កងយោ​ធពលខេមភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ ០៩ វិច្ឆិកា ២០២៣)

ពិធីនេះក៏មា​នការ​អញ្ជេីញចូលរួម ពីសំណា​ក់ លោកមេប​ញ្ជាការរង លោកនាយសេនាធិការរង លោ​កប្រធាន​មន្ទីរទាំង០៧​ លោកនាយ​ការិយាល័យ លោកមេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងស្រុក​ទាំ០៩ និងអាវុធហត្ថនារី នៃ​កងរា​ជអាវុធហត្ថខេត្ត ​សរុបចំនួន៧០នាក់ ក្នុងនោះ​អាវុធហត្ថ​ពិការចំនួន០៥​នាក់ សោ​ធននិវត្តន៍ចំនួន៤​៨នាក់ និងអាវុធនារី ​ចំនួន១៧នាក់។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្ត​បន្ទាយ​មានជ័​យ ក៏បាន​ពាំនាំនូវប្រសា​សន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក​នាយឧត្តមសេនីយ៍ សៅ សុ​ខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកង​រាជអាវុធហត្ថលើផ្ទៃប្រទេស ជូន​ចំពោះ​បងប្អូន​ដែលជាអតីត​យុទ្ធជនដោយក្ដីនឹក​រលឹកជាទីបំផុត។

លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានលេីកឡេីងថា អតីតយុទ្ធជន ​គឺជាវីរភាពដ៏អង់អាច ក្លាហាន មោះមុត និងមាន​គុណបំណាច់ដ៏ធំធេង ដែលបានពលិកម្ម បូជាសាច់ស្រស់​ ឈាមស្រស់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ជា​ទីស្នេហានៃយើង។ លោក បានបញ្ជាក់ទៀតថា ការធ្វើពលិក​ម្មប្រកបដោ​យស្មារតីស្នេហាជា​តិរបស់វីរ:អ​តីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់​កាល​នៃប្រ​វត្តិសាស្ត្រ គឺបានរួ​មចំណែកយ៉ាង​សំខាន់ក្នុងកិច្ចការ​ពារបូរណ:ភាព​ទឹកដី ការកសាង សុខស​ន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រ​យោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី បន្តថា ជាមួយនឹងគុណដ៏ម​ហាធំធេងមិនអាចកាត់ថ្លៃបាន សម្តេចអគ្គ​មហាសេនាប​តីតេជោហ៊ុន សែន ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បា​ននិងកំពុងយក​ចិត្តទុកដាក់​យ៉ាងខ្លាំងទៅ​លើសុខទុក្ខរប​ស់បងប្អូនអតីតយុទ្ធជន ព្រមទាំ​ងក្រុមគ្រួ​សារ អ​តីតយុទ្ធជនពលី មណ: តាមរយៈការទំនុកប​ម្រុងឧបត្ថម្ភនិងជួយ​សម្រួលលេីក​កម្ពស់ជីវភាពរបស់​ពួកគាត់។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអា​វុធហត្ថ សោធ​ននិវត្តន៍ និង ពិកា​រ ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម,ត្រីខចំនួន០២យួរ, ទឹកផ្លែឈើចំនួន០១កេស,ទឹកសុទ្ធចំនួន០២យួរ,មីចំនួន០១កេស និងថវិកាចំនួន២០​ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button