ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បន្តចុះដឹកនាំមន្ត្រី កងកម្លាំងដាំកូនឈើលើកទី៧

នាព្រឹកថ្ងៃអាទិត្យទី​៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដឹកនាំប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល មន្ត្រីរាជការខេត្ត ក្រុងស្រុក និងយុវជន ចុះយុទ្ធនាការលើកទី៧ ដាំគុម្ពឫស្សី ដើមរាំងទឹក និងកប់គ្រាប់ត្នោត ចន្លោះបង្គោល 329 ទៅបង្គោលលេខ 334 ដែនព្រៃលិទឹកនៅតំបន់៣ ក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបូរី ជាផ្ទៃដីបឹងទន្លេសាប ត្រូវកំណត់យកមកជាដីរដ្ឋវិញ។ ការដាំកូនឈើជាលើកទី៧ មាន៖
– កូនឫស្សីផ្អែម ១,០០០ គុម្ព
– ដើមរាំងទឹក ៦០០ ដើម
– គ្រាប់ត្នោត ១,៥០០ គ្រាប់។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសការដាំកូនឈើឡើងវិញនះ ឯកឧត្តម អ៊ុំ រាត្រី
អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវនិងថែទាំបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button