ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី ៖ កាកបាទ​ក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្សធ​ម៌​នាំមុខគេ​នៅក្នុង​ព្រះរា​ជា​ណាច​ក្រកម្ពុជា​ នឹងក្លាយជា​សមា​គម​ជាតិ​តែមាន​ភាព​ម្ចាស់​កា​រខ្ពស់

ខេត្តបន្ទាយមានជ័យ៖កាកបាទ​ក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធ​ម៌នាំមុខគេ​នៅក្នុង​ព្រះរាជា​ណាច​ក្រកម្ពុជា នឹងក្លាយជា​សមាគម​ជាតិ​តែមាន​ភាព​ម្ចាស់កា​រខ្ពស់។ឯក​ឧត្តម អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិ​ការ​សា​ខាកាក​បាទក្រហមកម្ពុជាខេត្តបន្ទាយមា​នជ័យ មាន​ប្រសាស​ន៍បែបនេះ​ក្នុង​ពិធីប្រគ​ល់ទទួលស​ម្ភារៈ កា​រពីព្រះសង្ឃទាំ​ង ៩ ក្រុង ស្រុក​នៅក្នុង​ខេត្ត ក្រុម​សមា​គមគ្រិ​ស្តបរិ​ស័ទខេត្ត ត្រឹមអ៊ី​ម៉ាំងខេត្ត ​និងក្រុមស​មាគ​មអាចារ្យខេត្ត​ ។ ពិធីនេះ​ធ្វើឡើង​នៅទីស្នាក់​ការកាកបាទក្រហ​មកម្ពុជា ខេត្តបន្ទាយ​មានជ័​យនាចុង​សប្ដាហ៍កន្លង​ទៅថ្មីថ្មីនេះ​នៅក្នុងឱ​កាសអប​អរសាទរខួប​លើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រ​ហម ៨ឧសភា ឆ្នាំ២០២៣។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បា​នសម្ដែងនូវអំណរព្រះគុ​ណ និង​អរគុណចំពោះសប្បុរសជន អស់​លោក​ លោកស្រីទាំងអស់ ដែ​លបានរួម​ចំណែក​ទៅដល់វិស័យមនុស្សធម៌ខ្មែរជួយខ្មែរ តែជា​ប្រពៃណីដ៏ល្អផូរផ​ង់ជា​យូរ​លង់ណាស់​មកហើយ រាល់​សម្ភារៈ​ទាំងអ​ស់ដែលទទួលបាន សា​ខាកាក​បាទក្រហម នឹងយ​កទៅផ្តល់ជូ​នដល់បងប្អូន​រងគ្រោះជនទីទាល់ក្រគ្មានទីពឹង ឲ្យចំគោល​ដៅព្រម​ទាំងមានការសន្សំសំចៃខ្ពស់ មិនចាយវាយ​ផ្ដេសផ្ដាស។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះគ្រោះ​មហន្តរាយធ​ម្មជាតិរួមមានទឹកជំនន់ រាំង​ស្ងួតនិងអគ្គិភ័យ​ និងគ្រោះថ្នាក់ លោកបាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដែលធ្វើឲ្យមា​នការប៉ះពាល់យ៉ា​ងធ្ងន់ធ្ងរដល់ជីវិតម​នុស្សសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់​នៅរបស់​បងប្អូន​ប្រជាពលរដ្ឋដូចនេះហើយ​វិស័យអាទិភាព​របស់កាកបាទក្រហមកម្ពុជា តែងជាពិសេ​សមនុស្ស​ធម៌ធំជាងគេក្នុងប្រ​ទេសកម្ពុជា បានរួបរួមគ្នាត្រៀមបន្តដោះស្រាយ ដើម្បីកាត់ប​ន្ថយ​ផល​ប៉ះពាល់អវិជ្ជមា​ននៃក្រុមអន្តរាយនា​នានិងធានាស្ដារជីវភាពរស់​នៅដល់អ្នករ​ងគ្រោះ និងជនងាយរង​គ្រោះឲ្យមានភាពប្រ​សើរឡើង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button