ព័ត៌មានជាតិ

សាខាកាកបា​ទក្រហមកម្ពុជាខេត្តព្រះសី​ហនុ ប្រារព្ធទិវាជា​តិ​សុខភាពមា​តា ​ទារក និងកុមារ ក្រោម​ប្រធាន​បទ “ពង្រឹងផ្តល់សេ​វាសុខភាពបន្តពូជ សុខភាព​មាតា ទារក និងកុមារ និងការផ្តល់​វ៉ាក់សាំង​បង្ការជំងឺកូ​វីដ-១៩ ជូនស្ត្រីមាន​ផ្ទៃពោះ និងមា​តាកំពុង​បំបៅកូន​ដោយ​ទឹក​ដោះម្តាយ “

ខេត្តព្រះសី​ហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈក​ម្មាធិការសា​ខាកាក​បាទក្រហមកម្ពុជា ខេត្ត​ព្រះសី​ហនុ រួមទាំងស​មាជិកសាខា មន្ត្រីសា​ខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នា​ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើពិធីអបអរ​សាទរទិវា​ជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២២ ក្រោម​ប្រធានបទ ពង្រឹងផ្តល់សេវា​សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំ​ងបង្ការ​ជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងនាំយ​កអំ​ណោយរ​បស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់​ជូន​ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំ​បៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី៤ឃុំ ក្នុងស្រុក​កំពង់​សីលា ខេត្តព្រះសីហនុ។

 

ក្នុងឱកា​សនោះឯកឧត្តម គួច ចំរើ​ន បានពាំនាំកា​រផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករ​លឹកអា​ណិតអាសូរ​ពីសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិ​វាជាតិ​សុខភា​ពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួម ព្រមទាំងនាំ​យកអំណោ​យរបស់​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែល​ចូលរួមចំនួន ១០៤​នាក់ មកពី ៤ឃុំ ក្នុងស្រុកកំ​ពង់សិលា ក្នុងម្នាក់​ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១​យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ ភួយ១ ម៉ង១) ម៉ាសមួយកញ្ចប់ ជែលមួយដប និងថ​វិកា ១០ម៉ឺនរៀល។ចំណែកស្ត្រីមានផ្ទៃពោះ និងស្រ្តីមាន​ទារកក្រោម ៣ខែ ចំនួន ៣២នាក់ ទទួល​បានឃីត​ទារកមួយកញ្ចប់ផងដែរ។

 

ស្របជាមួយ​នឹងប្រធានបទ នៃទិវា​ជាតិសុខភាពមាតា​ទារក និងកុមារឆ្នាំ២០២២ នេះឯកឧត្តម គួច ចំរើន បាន​លើកទឹកចិត្តដល់​ស្ត្រីឱ្យទៅទទួលបានកា​រពិនិត្យថែទាំសុខភាព ចាប់​ពីពេលពពោះ រហូត​ដល់ពេ​លស​ម្រាល​ និងបន្ទាប់ពីស​ម្រាលកូន ​ត្រូវបន្តថែ​ទាំសុខ​ភាពទាំងម្ដាយ ​ទាំងកូន​រហូតដ​ល់កូន​មាន​​អាយុពីរ​ឆ្នាំ។​ក្នុងបរិបទ នៃការឆ្លងរា​លដាល នៃជំងឺកូវីដ១៩ តម្រូវឱ្យប្រ​ជា​ពល​រដ្ឋគ្រប់​រូបត្រូវរ​ស់​នៅតា​មគន្លង​ប្រ​ក្រតី​ភា​ព​ថ្មីក្នុង​បរិបទ​នៃជំងឺកូវីដ១៩

Related Articles

Leave a Reply

Your email address will not be published.

Back to top button