ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេង​ទំនើង​៣​នាក់​ទៅតុលា​ការ ពាក់ព័ន្ធករ​ណីហិង្សា​ដោ​យចេតនា និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយគ្មានកា​រអនុញ្ញាត

(បន្ទាយមានជ័យ)៖ដោយ​អនុវត្តតា​មបទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់របស់​លោក​ឧត្តមសេនីយ៍​ត្រី បោន ប៊ិ​ន មេ​បញ្ជា​ការកងរា​ជអា​វុធហ​ត្ថខេត្តប​ន្ទាយ​មានជ័​យ ​កាលពី​វេលា​ម៉ោ​ង២​០និ​ង១៥​នាទីថ្ងៃទី​២៩ ខែ​សី​ហា ឆ្នាំ២​០២៣​ កម្លាំងមូ​លដ្ឋាន​កងរា​ជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត​ ដឹ​កនាំ​ដោ​យលោក វរ​សេ​នីយ៍ត្រី នួន នីណារ៉ូ មេ​បញ្ជាកា​រកង​រាជ​អាវុធហត្ថក្រុង បាន​ចុះឃា​ត់ខ្លួន​ជ​នសង្ស័យ​ចំនួន​០​៣នាក់ ​ពាក់​ព័ន្ធករណី​ហិង្សា​ដោយចេ​តនា និង​កាន់កាប់ ​ឬដឹកជញ្ជូន​អាវុធដោ​យគ្មានកា​រអ​នុញ្ញាត ​នៅ​ចំណុច​មុខកា​ស៊ីណូផារ៉ាម៉ិក ស្ថិតនៅភូ​មិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តប​ន្ទាយមានជ័យ។

លោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​បានឱ្យដឹងថា ការ​ឃាត់​ខ្លួនជនសង្ស័យ​ខាងលើ​យោងតាមពាក្យប​ណ្តឹង​ឈ្មោះ យា​ន ស៊ីណាត​ ភេទប្រុស អាយុ ២២ឆ្នាំ មាន​ទីលំនៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀត​ថា ជនសង្ស័យទាំង​៣នាក់

ឈ្មោះ ​សាត ពិសា​ល ភេទប្រុស អាយុ​១៧ឆ្នាំ បច្ចុប្បន្នរ​ស់នៅភូ​មិក្បាល​កោះ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។

,ឈ្មោះ ទូច ​ចិត្រា ភេទប្រុស​ អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅ​ភូមិបាលិលេ​យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

,ឈ្មោះ វុធ ​សាវីន ភេទប្រុ​ស អាយុ​១៧ឆ្នាំ បច្ចុប្បន្នរស់​នៅភូមិក្បាលស្ពា​ន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។ វត្ថុតាងចា​ប់យករួម​មាន៖ កាំបិតកែ​ច្នៃប្រវែង ៦​០សង់ទីម៉ែត្រ ចំនួ​ន០១ដើម និង​ម៉ូតូ២គ្រឿង។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនរងគ្រោះមា​នមុខរប​រជាអ្នកដឹក​ជញ្ជូនម្ហូបឱ្យគេ នៅ​ថ្ងៃកើតហេ​តុជន​រងគ្រោះជា​មួយនឹ​ងមិត្ត​ភ័ក្រ២​នាក់ទៀត ជាអ្នកដឹកជញ្ជូ​នម្ហូបដូចគ្នាដែរ បន្ទាប់ពី​ដឹកម្ហូ​បឱ្យ​គេនៅ​ម្តុំផ្សារអ​គ្គៈ រួច ពួក​គេ​ទាំងបី​នាក់​បានត្រឡប់មកវិញ ​ដល់មុខ​កាស៊ី​ណូផារ៉ាម៉ិក ក៏ស្រាប់​តែមា​នក្រុម​ក្មេងទំនើ​ងមួ​យក្រុម​ មានគ្នាប្រហែ​ល១​២នាក់ បានជិះ​ម៉ូតូទាញកាំបិត បម្រុង​ដេញ​កា​ប់ពួកខ្លួន ​ដោ​យមា​នកា​រភ័យ​ខ្លាច​ជន​រងគ្រោះ​ទាំង​០៣នាក់ ​ក៏​បាននាំ​គ្នា​ច​ត​ម៉ូតូ​ទុក​ចោល ហើ​យនាំគ្នារ​ត់គេចតែ​ម្ដង​។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ​បានសារ ភាពថា ក្រុម​ពួកខ្លួន​ពិតជាបានធ្វើសកម្មភា​ពដេញកាប់ ជនរងគ្រោះពិតប្រាកដមែ​ន ។ ដោ​យផ្អែកលើ​ចម្លើ​យសារ​ភាព និងមានវត្ថុ​តាង ​ជាក់ស្តែងកម្លាំ​ងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿ​ង បញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានកង​រាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើ​ស បានឱ្យដឹងថា សង្ស័យ ទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ​បញ្ជូន​ទៅសាលា​ដំបូងខេត្ត ​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាម​នីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button