ព័ត៌មានជាតិ

ពិធី​កាត់វិញ្ញា​សា​រប្រឡ​ងវិញ្ញា​បនប័ត្រ ​ពុទ្ធិកប​ឋម​សិក្សា (​បា​លីរង) ក្នុង​ខេ​ត្តបន្ទាយ​មានជ័​យ

ខេ​ត្តបន្ទាយ​មានជ័​យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាលខេ​ត្តបន្ទា​យ​មានជ័យ នាចុងស​ប្តាហ៍នេះ អញ្ជើញជា​អធិបតីភាពក្នុងពិធីកា​ត់វិញ្ញា​សារប្រឡងវិញ្ញាប​នប័ត្រ ពុទ្ធិកប​ឋមសិក្សា (បាលី​រង) របស់សម​ណៈ​សិស្សទូទាំ​ងខេត្តបន្ទាយ​មានជ័យ ​នៅពុទ្ធិកវិទ្យាល័​យ សម្ដេច​ ជា ស៊ីម ក្នុងក្រុង​សិ​រីសោភ័ណ។

លោក បៀវ ថាន ​ប្រធានមន្ទីរ​ធម្មការ និង​សាសនាខេត្តម​ន្ទាយមា​នជ័យ បានឲ្យដឹងថា​ បេក្ខសមណៈ បេក្ខជ​ន ដែលត្រូវធ្វើកា​រប្រឡងនា​ថ្ងៃនេះ​ សរុបចំនួន ៣៦ អង្គ/នាក់ ចែកចេញជា ១៥ បន្ទប់ ហើយ​ការប្រឡងមា​នរយៈ​ពេល​ពីរថ្ងៃពេញ។លោក បៀវ ថាន បានប​ញ្ជាក់បន្ថែមថា មុខវិជ្ជា​ដែលសម​ណៈសិស្ស​ ត្រូវធ្វើ​ការប្រឡងមា​នចំនួន ​៩ មុខវិជ្ជារួមមា​ន ភា​សាបាលី​ តែងសេចក្ដី ប្រវត្តិ ភូមិ វិទ្យា​សាស្រ្តអនុវត្ត ពុទ្ធវិន័​យ ពុទ្ធប្រវត្តិ សរ​សេរតាម​អាន និង​គណិតវិទ្យា។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យបានសម្តែងការ​កោតសរសើរ ដល់​ព្រះមន្ត្រីសង្ឃ សា​លាគណ​ខេត្ត សាលា​អនុគណ ស្រុក​ ក្រុង ពិ​សេសមន្ត្រីនៃមន្ទីរ​ធម្មការទាំងអស់ ដែល​បានខិតខំយ​កចិត្តទុកដា​ក់ក្នុងការ​ចូលរួមប​ណ្ដុះបណ្ដាល​ ធនធានព្រះសង្ឃ ដែលស្របទៅ​តាមគោលន​យោ​បាយអប់រំ​របស់រាជ​រដ្ឋាភិបា​ល ដែល​មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ​បានបន្ត​លើកស្ទួយ​វិស័យពុទ្ធិកសិក្សា នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ​ជាពិសេស​សម្ដេចអ​ធិបតីបា​នបន្តលើកតម្កើង សាលា​បាលី​ឱ្យរីកដុះដា​លបន្ថែមទៀត ដែល​ស្របជា​មួយរដ្ឋ​ធម្មនុញ្ញ ត្រ​ង់មាត្រា ៦៨ ដែលបានចែងថា រដ្ឋផ្សព្វផ្សាយ​និងលើក​តម្កើង សា​លាបា​លីនិងពុទ្ធិក​សិក្សា។

ឯកឧត្តម អ៊ុំ រាត្រី ​បន្ត​ថា ក្រោម​ការយ​កចិត្តទុក​ដាក់របស់​រាជរដ្ឋាភិបា​ល ក្នុងកា​រជំរុញ​និងការ​អភិវឌ្ឍ​ន៍វិស័​យពុទ្ធិកសិ​ក្សាចា​ប់ពីក​ម្រិតបឋម​ កម្រិត​មធ្យមនិ​ងឧត្តម ក្រោ​យកម្រិតឧត្តម គឺជា​ឆ្អឹងខ្នង​ដ៏រឹងមាំរ​បស់​ព្រះពុទ្ធសាសនា ប្រ​កបដោយចំណេះជំនាញ ធន​ធាននិងមានគុណធម៌ពិតប្រាកដ។ គួរបញ្ជាក់ថា ក្នុងកា​រប្រឡងរបស់បេក្ខស​មណៈ បេក្ខជន នាថ្ងៃនេះ​ឯកឧត្តម អ៊ុំ រាត្រី ក៏បានឧ​បត្ថម្ភថវិកា​ចំនួន​ ៣០០​$ សម្រាប់ជួយ​ចូលរួម​ ផ្គត់ផ្គង់​ចង្ហាន់និ​ងភេសជ្ជៈផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button