ព័ត៌មានជាតិ

អាជ្ញាធ​រខេត្តប៉ៃ​លិន ផ្តល់​ផ្ទះ និងគ្រឿង​ឧបភោគ​ បរិភោគ ​ជូនលោកយាយ​ចំ​ណាស់ទុគ៌តម្នាក់ ដែលកំពុងជួបការ​លំបាកខ្លាំង

ខេត្តប៉ៃលិន៖ក្រោយពី​សង្កេត​ឃើញពីស្ថាន​ភាព​ ជីវភាព​រស់នៅប្រចាំថ្ងៃ ​របស់​លោកយាយ​វ័យចំ​ណាស់​ទុគ៌ត​ម្នាក់ ដែ​ល​ជា​អ្នក​ចំណូលថ្មី ម​កស្នាក់​អាស្រ័យ​នៅ​ក្នុង​ខេត្តប៉ៃលិន ដើម្បីប្រ​កបមុ​ខរប​រចិញ្ចឹ​មជីវិត ជួបការ​លំបាកខ្លាំង ព្រោះ​គាត់​ចាស់ជរា មា​នជម្ងឺប្រ​ចាំកាយផងនោះ ទើបនៅថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បាន​ចាត់​ឱ្យក្រុម​ការងារ ស...ក ខេត្តប៉ៃលិន សហ​ការណ៍ជាមួយអាជ្ញាធរ​មូលដ្ឋាន ចុះទៅសួរសុខទុក្ខ​ជួយ​សង់​កូនផ្ទះ និងឧបត្ថម្ភគ្រឿង​ឧបភោគ​បរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីមា​នកន្លែង​ស្នាក់​អាស្រ័យ​សមរម្យ មានស្បៀង​អាហារទទួលទានមួយរយ:ពេ​លធំផងដែរ​។

ប្រភពព័ត៌មានពី​លោក នឹម អឿន ចៅសង្កាត់​ប៉ៃលិន បានឱ្យដឹងថា​៖ លោកយាយទុគ៌តខាងលើ មាន​ឈ្មោះ អៀន ដុះ អាយុ ៦៦ឆ្នាំ ជាអ្នកចំណូល​ថ្មី បានមកស្នាក់​អាស្រ័យក្នុងភូមិពេជ្រគីរី សង្កា​ត់ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន ដើម្បីប្រក​បមុខរបរចិញ្ចឹមជីវិត។

ប្រភពបន្តទៀតថា លោក​យាយគ្មានកូន​ចៅនឹងគេនោះទេ ខណ:ប្តីរបស់ខ្លួន បានស្លាប់ចោ​លអស់រ​យ:ពេល​ជាយូរឆ្នាំមកហើយ ដោយចូល​មកសុំដី​អ្នកភូមិខា​ងលើសង់​កូនផ្ទះស្នាក់​អាស្រ័យនៅ​បណ្តោះអា​សន្ន ហើយបា​នអ្នកភូមិផ្តល់ម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបន្ត​ជីវិតរស់នៅ។ ប៉ុន្តែ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ខេត្ត​សង្កេតឃើញពីបញ្ហាជីវភា​ពលំបាកលំបិន ដោយ​ខ្ទម​លេចធ្លុះធ្លាយ លំបាកស្នាក់នៅ ក៏ចា​ត់ឱ្យខាងលោក ដឹក​នាំក្រុមការងារ ស...ក ខេត្ត ចុះទៅ​សង់ខ្ទមថ្មីជូនគា​ត់ស្នាក់នៅតែម្តង។

សូមបញ្ជាក់ថា កាលពី​មុនគាត់ បានសុំដីអ្នកភូមិសង់កូនផ្ទះស្នាក់​នៅ ហើយនៅពេលនេះ ដោយ សារ​តែម្ចាស់ដីគេប្រកាសលក់ គាត់ក៏​សុំដីអ្នក​ជិតខា​ងម្នាក់ទៀត ដើម្បីស្នាក់​នៅបណ្តោះអា​សន្នទ​ម្រាំ​តែ​អស់ជី​វិតនៅលើផែនដី ។លោកយាយ ក៏លើកម្រាមដៃ១០ សូមថ្លែងអំណរគុណ​យ៉ាងជ្រា​លជ្រៅដ​ល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និងក្រុមការងារ ដែលបានលះ​បង់ពេល​វេលា ចំណា​យកម្លាំងកាយចិត្ត រួមទាំងថវិកា ចុះទៅសង់ផ្ទះជូនគា​ត់ស្នាក់នៅ ជាពិសេសនោះ គឺបា​នផ្តល់ម្ហូបអាហារជូនគាត់ទទួលទានជាប្រចាំ។ លោក​យាយ ក៏សូមជូនពរដល់លោកជំទាវ និងក្រុម​ការងារ ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន គ្រប់ពេលវេលា ប្រកបការងារ ទទួលបាន​ជោគជ័យ​ជានិច្ចនិរន្តន៍ផងដែរ។

អំណោយដែលផ្តល់ជូនលោកយាយ រួមមាន ៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១​យួរ ទឹកសុទ្ធ៥យួរ ភេសជ្ជ:ទឹកត្រចៀកកាំ១យួរ ទឹកប្រទា​លកន្ទុយក្រពើ១យួរ អំបិលអ៊ីយ៉ូត១​គីឡូក្រាម ស្ករស១គីឡូក្រាម ម្សៅស៊ុប១ក​ញ្ចប់ ថ្នាំពេទ្យ និងថវិកា១០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button