ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញ​ជួបសំណេះសំណាល ជាមួយមន្ត្រី​នៃ​មន្ទីរព័ត៌មា​នខេត្ត​បន្ទាយមា​នជ័យ

(បន្ទាយមានជ័យ)៖សាមគ្គីផ្ទៃក្នុង​បានល្អទើបលទ្ធផលការ​ងារទទួលបានជោគជ័យ។​ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន មានប្រសាសន៍បែបនេក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ សាស្ត្រ​ចារ្យឱ​សថបណ្ឌិត ខៀវ ទេពរង្សី កញ្ញា​រីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណា​លជាមួយ​មន្ត្រីរាជការ នៃមន្ទីរព័ត៌​មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២

 

បន្ទាប់ពី​ឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានម​ន្ទីរព័ត៌មាន​ខេត្តបន្ទាយមា​នជ័យ បានឡើងរា​យការណ៍​ពីស្ថានភាពជុំវិញកា​រងាររ​បស់មន្ទីរព័ត៌មាន​ខេត្តរួចមក ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបានមានប្រសាសន៍ថា ផ្តាំផ្ញើដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវរួម​សាមគ្គីភាពផ្ទៃក្នុងឱ្យបា​នល្អ ខិតខំរៀនសូត្រលើ​មុខជំនាញផ្សេងៗ អ្វីដែលសំខា​ន់ទៀតនោះ​គឺការ​ផ្សព្វផ្សាយឲ្យ​មហាជនទូទៅទាំ​ងក្នុងនិ​ងក្រៅប្រទេស បានយល់ដឹ​ងពីបរិបទ​ និងដំណឹ​ងបច្ចុប្បន្នភាពឲ្យបា​នទូលំទូលាយ និងជ្រួតជ្រាប លឿនរហ័សទាន់​ហេតុការណ៍ និងមាន​ប្រសិទ្ធភាព។ដូចទិស​ស្លោកមួ​យពោលថាមនុស្ស​ស្គាល់ផ្លូវ ក្មេង​ដើរលឿន។ចុងក្រោយ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បាន​ឧបត្ថម្ភថវិកាចំនួន ៥០០$ សហរដ្ឋអាមេរិច ដល់​មន្ត្រីរាជកា​រក្រោមឱវាទ នៃមន្ទីរព័ត៌មានខេត្ត

 

បន្ទាត់ពីការជួបសំណេះ​សំណាលជាមួយមន្ត្រី​ នៃមន្ទីរព័ត៌​មានរួចមក ឯកឧត្តមនិង​លោកជំទាវ​ព្រម​ទាំងគណៈប្រតិភូអ​មដំណើរបា​នអញ្ជើញចុះត្រួតពិនិ​ត្យនៅស្ថានីយវិទ្យុជាតិផង​ដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button