ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ សហការ​ជាមួយក្រសួងស​ង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតី​សម្បទា​ បើក​វគ្គបណ្ដុះ​បណ្ដាល​​ ស្ដីពីប្រព័ន្ធ ​គាំពារស​ង្គម

(បន្ទា​យមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា បានរៀប​ចំវគ្គបណ្ដុះ​បណ្ដាលស្ដី​ពីប្រព័ន្ធគាំ​ពារសង្គម ជូនដ​ល់​សិក្ខាកាមជាមន្ត្រីរាជការ អញ្ជើញមកពី​ការិយាល័យ​សុខុមាល​ភាពសង្គម​តាមស្រុក​ ក្រុង នៅខេត្តពោធិ៍​សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយ​វគ្គបណ្ដុះ​បណ្ដាលនេះ ឧបត្ថម្ភដោ​យអង្គការ​ យូនីសេស(unicet) សមា​គមន៍អឺរ៉ុប។

 

លោក អោម ចន្ថា អភិបាល​រងខេត្តបន្ទាយមានជ័យបានមានប្រសា​សន៍ថា វគ្គបណ្ដុះ​បណ្ដាលនេះ គឺមានគោ​លបំណង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រម​ទាំង​ ដើ​ម្បីឆ្លើយតប​នឹងតម្រូវកា​របន្សីយុទ្ធសាស្ត្រ​គោ​ល​នយោ​បាយ និងសកម្មភាព គាំពារសង្គមនា​នារប​ស់​រាជរដ្ឋាភិបាល កាត់​បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ។

 

ឯកឧត្តម សុខ ប៊ុនថា អនុរដ្ឋលេ​ខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតីសម្បទា មាន​ប្រសាសន៍ថា សេវាគាំពា​រសង្គមមានសា​រៈសំខាន់ណាស់ គឺជា​ជំហានមួយ​ដើម្បីផ្ដល់នូវ សេចក្ដី​ថ្លៃថ្នូរ និងឱកាសស្មើភា​ពគ្នាដល់ជនក្រីក្រ និងងាយរងគ្រោះ សេវាគាំពារ​សង្គមជា​ការប៉ះប៉ូវនៃ​​ការបាត់បង់ប្រាក់ចំ​ណូល និង​រ៉ាប់រង​ចំណាយ​លើសេវាថែទាំ​សុខភាព និង​ធានាឲ្យមា​នការទទួល​បាន សេវា​តាមរយៈ​ការជួយសម្រួល​ដល់ការទទួលសេវាសង្គម នឹងការឆ្លើយតបចំ​ពោះត​ម្រូវការ​ជាមូលដ្ឋាន​របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចា​ស់ជរាគ្មានទីពឹង។

 

ឯកឧត្តម សុខ ប៊ុនថា បានមានប្រសាសន៍បន្តថា រយៈកន្លងមកប្រទេសកម្ពុជាយើង មានបញ្ហា​ប្រឈមពាក់​ព័ន្ធនឹងសេ​វាគាំពារសង្គម មូលហេតុ​នៃការរាតត្បាតជាសកលនៃជំងឺកូវីដ 19 ធ្វើឲ្យភា​ពក្រីក្រនិងវិ​សមភាពកាន់​តែមានការកើនឡើង លាត​ត្រដាងឲ្យឃើញ​ពីភាពខ្វះចន្លោះ នៃការ​គ្រប់ដ​ណ្តប់​ភាព គ្រប់ជ្រុង​ជ្រោយ​និងសុក្រិតភាព​នៃសេវាគាំពារសង្គម នៅគ្រប់ប្រ​ទេសទាំងអស់ និយា​យជារួម និងដោយឡែក រាជរដ្ឋាភិបា​លនៃប្រទេសកម្ពុជាយើង បានយ​កចិត្តទុកដាក់ខិត​ខំពុះពារ គ្រប់ឧ​បសគ្គចំពោះបញ្ហាប្រឈម​លើសេវាគាំ​ពារសង្គម ទទួល​បានជោគជ័យគួរឲ្យកត់សំគាល់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button