ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​របស់​សាខាកា​កបាទក្រហ​មកម្ពុជាខេត្តបាត់​ដំបង ចែកជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន២៥៤ នៅក្នុងស្រុកថ្មគោល

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០​២២ ឯកឧត្តម សុខ លូ ប្រធានគណៈ​កម្មាធិការ​សាខាកាក​បាទក្រហមកម្ពុជាខេត្តបាត់​ដំបង និងជាអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំស​មាជិកគណៈ​កម្មាធិកា​រសា​ខាខេត្ត ប្រធា​នមន្ទីរ អង្គភាព និ​ងសប្បុរសជន ព្រម​ទាំងអាជ្ញាធរ សមត្ថ​កិច្ច ស្រុក ឃុំ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​មនុស្សធម៌​របស់សាខា​កាកបា​ទ​ក្រហម​កម្ពុជាខេត្តបាត់ដំបង ចែក​ប្រជាពលរដ្ឋ ដែលមានជី​វភាពខ្វះខាត ចំនួន​២៥៤គ្រួសារ នៅក្នុង​ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

នាឱកាសនោះដែរឯកឧត្តម សុខ លូ បានមានប្រសាស​ន៍ផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ទោះបី​ជាសម្ដេចមិ​នបានអញ្ជើញម​កផ្ទាល់ក្ដី តែស​ម្ដេចក៏នៅ​តែគិតគូរដល់សុ​ខទុក្ខ​របស់ប្រជាពលរដ្ឋគ្រប់​ពេលជានិច្ចជាកាល ជាពិ​សេសប្រជា​ពលរដ្ឋរងគ្រោះផ្សេងៗ ដែល​ត្រូវការជំនួយ សម្ដេចតែង​តែខិតខំស្វែងរ​កនូវធនធាន​នានាពីសប្បុរ​សជន ដើម្បីជូនដល់ប្រជាព​លរដ្ឋដែលងាយរងគ្រោះផងដែរ

 

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋ ជាអាណាព្យាបាល ត្រូវតែ​បន្តអប់រំ​កូន​ចៅរបស់ខ្លួន ឲ្យបន្តចូ​លរួមគោរពច្បាប់ចរា​ចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ និងដើម្បីកុំឲ្យមាន​បញ្ហាគ្រោះថ្នាក់ចរា​ចរណ៍កើតមានជាបន្តបន្ទាប់​ធ្វើឲ្យរបួស និងបាត់បង់ជីវិត ឬពិការជាដើម ជាពិសេ​សចៀសវាងឲ្យឆ្ងាយ​អំពីគ្រឿងញៀន កុំច​ង់សាកល្បងឲ្យសោះ​ ព្រោះថាគ្រឿងញៀន ក៏​ជាធាតុមួ​យបង្កឲ្យមា​នអស្ថិរភាពក្នុងស​ង្គម បង្កើតជាហិង្សា អំពើកាប់សម្លាប់ ចោរលួចប្លន់ជាដើម ។

ទន្ទឹមនោះដែរឯកឧត្តម បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិន​ទាន់បាន​ទទួលកា​រចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួល​ការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូស​មូល​ដ្ឋាន និងដូសជំរុញ នៅតា​មមណ្ឌលចាក់វ៉ាក់សាំង​ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀប​ចំ ដើម្បីចូលរួម និងកាត់​ផ្ដាច់ការឆ្លងជាសហ​គមន៍ និងទប់ស្កាត់ការឆ្លងរីក​រាលដាលជំងឺកូវីដ១៩បម្លែងថ្មីអូមីក្រុង ដែលកំពុង​រីករាលយ៉ាង​ឆាប់រហ័សក្នុងសហគមន៍ និងពិភព​លោក និងបន្តរក្សា​អនាម័យខ្លួនប្រាណ ដើម្បីកុំឲ្យ​មានការឆ្លងជំងឺផ្សេងៗ ដែលកើតឡើងដោយកង្វះអនាម័យខ្លួនប្រាណ។

 

អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ១ ចំនួ​នការ៉ុង ,មី ចំនួន១ កេស ,ត្រីខ ចំនួន ១ យួរ ,ទឹកបរិសុទ្ធវីឃែរ ចំនួន ១កេស ,ទឹកត្រី ចំនួន១យួរ ,ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងជេលលាងដៃ ចំនួន ១ដបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button