ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួ​ស​ជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ នា​ថ្ងៃទី​០៨ ខែកក្ដដា ឆ្នាំ២០២​៣ បានចា​ត់តាំង​កម្លាំង​អន្តរាគមន៍ វរសេនា​តូចថ្មើរជើ​ងលេខ៥១​១,វរសេ​នាតូចថ្មើរ​ជើងលេខ៥​១៣ ដឹកនាំដោយ លោកវ​រសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេ​នាតូច​ថ្មើរជើងលេខ៥១១ ស​ហការជាមួយ​កងកម្លាំងចម្រុះ ផ្នែកសឹករង​ស្រុកម៉ាឡៃ អ​ធិការនគរបាល ស្រុក​ម៉ាឡៃ វរសេនាតូចនគរបា​លព្រំដែន និងអាជ្ញា​ធរមូលដ្ឋាន នាំយកអំណោយស័ង្កសី របស់ឯក​ឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើជួសជុល​ផ្ទះជូនប្រជាពល​រដ្ឋដែលរង​គ្រោះដោយ​ខ្យល់កន្រ្តាក់ ស្ថិតឃុំម៉ាឡៃ១ខ្នង ឃុំបឹង​បេង២ខ្នង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទី មានភ្លៀងធ្លាក់ លា​យ​ឡំដោ​យខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ ​ចំនួន៣ខ្នង និងសម្ភារមួយ​ចំនួន ។ ដោយ​មាន​ការយ​កចិត្តទុកដា​ក់ពីសំណាក់ ឯក​ឧត្តម នាយឧត្តមសេ​នីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃក​ងយោធ​ពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងគោក ​បានផ្តល់អំ​ណោយស័ង្កសី សម្រាប់ក​ងក​ម្លាំងក​ងពលតូចថ្មើរជើងលេខ៥១  រក្សាទុកដើម្បីជួ​យសម្រួលនូវទុក្ខលំ​បាករបស់ប្រជាព​លរដ្ឋ​ឲ្យបាន​ទាន់ពេលវេលា កងកម្លាំង​ចម្រុះរួមជាមួយ​អាជ្ញាធរមូលដ្ឋា​នបានរួមគ្នាខិ​តខំជួយជួស​ជុល​ជូនប្រជា​ពលរដ្ឋបានស្នាក់នៅឡើងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​បំផុ​តជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែ​យកចិត្តទុក​ដាក់ចំ​ពោះប្រ​ជាព​លរដ្ឋជួ​បការលំ​បាកគ្រប់ទីកន្លែង គ្រប់វេលា និងប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា បេក្ខភាព នាយក រដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button