ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ​ សេង ធារិន​ ៖ ក្រៅ​ពីភា​រកិច្ចប្រយុទ្ធ​ដើម្បី​ការពារ​ជាតិ កងទ័​ពមា​នតួនា​ទីហ្វឹក​ហ្វឺនរៀន​សូត្រ ដើម្បីពង្រឹង​សមត្ថភាពបន្ថែម

(បន្ទាយមានជ័យ)ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាកា​រស្តីទី ​យោធភូមិ​ភាគទី៥ នាព្រឹ​កថ្ងៃទី២​៤ ខែវិច្ឆិកា ឆ្នាំ២០២​៣ បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉​នពង្រឹង និង​បើកវគ្គ​ហ្វឹកហ្វឺនទូទៅ​នៅហ្នឹងកន្លែង វ​រសេនាតូចថ្មើរជើងលេ​ខ៥១៤ កងព​លតូចថ្មើរជើងលេខ៥១ នៅ​ទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ

 

នៅថ្ងៃនេះដែ​រពិធីបិទវគ្គហ្វឹកហ្វឺន​បំប៉នពង្រឹងវ​រសេនាតូ​ចថ្មើរជើងលេខ៥១៤ នាពេល​នេះសិក្ខាកា​មសរុបចំនួន ១០​០នាក់ ហ្វឹកហ្វឺនមានរ​យៈពេល ៩​១ថ្ងៃ ដោយ​គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០​២៣ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣  ជាលទ្ធផល សម្រេចបាន

និទ្ទេសល្អ សរុបចំនួន ៣៥នាក់ ស្មើនឹង៣៥%

និទ្ទេសល្អបង្គួរ ចំនួន ៥០នាក់ ស្មើនឹង៥០%

និទ្ទេសមធ្យម ចំនួន ១៥នាក់ ស្មើនឹង១៥%

បើ​កវគ្គហ្វឹកហ្វឺន បំប៉នទូ​ទៅនៅហ្នឹ​ងកន្លែងវរសេនាតូច​ថ្មើរជើងលេខ៥១៤ ចំនួន១វគ្គ សិក្ខា​កាមស​រុបចំនួន ១០០ នា​ក់ មានរយៈ​ពេល ៩៦ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២​៣នេះ​តទៅ

 

ក្នុងនោះលោកឧត្តម​សេនីយ៍ទោ សេង ធារិន បានធ្វើការ​កោតស​រសើរដ​ល់កម្លាំ​ងដែលបាន​ហ្វឹកហ្វឺនបញ្ចប់វគ្គ​នៅថ្ងៃនេះ ដែលបានខិតខំ​ប្រឹងប្រែងរៀន​សូត្ររហូតទទួល​បានលទ្ធផល​ល្អប្រសើរគួរ​ជាទីមោទន: និងសូមផ្ដាំ​ផ្ញើដល់កម្លាំ​ងដែលធ្វើកា​របើកវគ្គហ្វឹក​ហ្វឺនក្នុងថ្ងៃនេះ​ត្រូវតែយកចិត្ត​ទុកដា​ក់សិក្សារៀនសូត្រ​ដើម្បីទទួល​បានលទ្ធផលល្អដូចកម្លាំងបិទវគ្គនាពេលនេះ

 

លោកឧត្តមសេនីទោ សេង ធារិន បានបន្តថា សិក្ខាកាមបើកវគ្គថ្មីនេះ​ត្រូវយកចិត្តទុ​កដាក់គោរពវិន័​យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការ​រៀនសូត្រដើម្បីទទួល​លទ្ធផល​បានល្អប្រ​សើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្ត​ទុកដាក់ខិ​តខំក្រេបជញ្ជក់​ចំណេះដឹ​ងពីគ្រូដើម្បី​យកទៅអនុវត្ត​នៅអង្គភាពឲ្យបានល្អ ការហ្វឹក​ហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់  របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំ​នើបកម្ម និងបង្កើន​សមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជ​រដ្ឋាភិបាល​ស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍លើ​គ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់  ក្នុងការ​ពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព  ជាពិសេ​សយោធិនដែ​លមានវ័យក្មេង ដែលជា​ប្រភពបន្តវេនជំនាន់ក្រោយត្រូវ​ចូលរួមថែរក្សា​សុខសន្តិភាព មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមកបំផ្លាញ​សុខសន្តិភាពបានឡើយ ត្រូវរក្សា​សាមគ្គីភាព និ​ងស្មោះត្រង់ជានិច្ចជា​មួយប្រមុខរាជរដ្ឋាភិ​បាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមាន​សន្តិភាពមកដល់ពេល​នេះ ដោយការសាមគ្គីភាព​ ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូ​វពង្រឹងពង្រីកការងា​រការកសាងធ​នធានមនុស្ស និងការក​សាងអង្គភាពរបស់ខ្លួន

ចុងបញ្ជប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រកាសបិ​ទវគ្គហ្វឹកហ្វឺន និងបើកវគ្គហ្វឹកហ្វឹ​នចាប់ពីពេល​នេះតទៅ បានប្រគល់ថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជកា​ររងកង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំនួន ២.០០០.០០០រៀល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button