ព័ត៌មានជាតិ

ផ្លូវបេ​តុង​អា​មេមួ​យខ្សែ ប្រវែង​៨០០​ម៉ែត្រ នៅ​ឃុំគគីរ ស្រុក​កៀនស្វាយ ត្រូវបា​នស​ម្ពោធដាក់​ឱ្យប្រើ​ប្រាស់​​ជាផ្លូវ​ការ

ខេត្តកណ្តាល៖មិទ្ធិផល​ថ្មីមួយ​ទៀត នៅ​ក្នុង​ស្រុកកៀន​ស្វាយ សម្រាប់​បំ​រើដល់​សេចក្តីត្រូវកា​ររបស់​ប្រជាព​លរដ្ឋ ក្នុងកា​រធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញនោះគឺផ្លូវបេតុង​អាមេប្រ​វែង៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិស្លាបតា​អោនឃុំគគីរ ស្រុក​កៀនស្វាយ ត្រូ​វបានសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវកា​រនា​រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាល នៃគណៈ​អភិបាលខេត្តកណ្តាល

 

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ផ្លូវបេតុងនេះ ជាសមិទ្ធិផល​ថ្មីមួយ​ទៀតនៅក្នុង​ស្រុកកៀនស្វាយ សម្រាប់បំ​រើដល់សេចក្តីត្រូវកា​រ ក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់​ប្រជាពលរដ្ឋ​នៅក្នុងភូមិ ដែល​ពីមុនផ្លូវនេះ​ជាផ្លូវលំដី មានការលំ​បាកក្នុងការធ្វើដំណើរ និងដើម្បី​លើក​កម្ពស់​ផាសុខភាព និ​ងជីវភាពរស់នៅជូន​ប្រជាពលរដ្ឋ ស្របតា​មគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជ​រដ្ឋាភិបាល ក្រោមការដឹក​នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គម​ហា​សេនា​បតីត ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក ធនធា​នមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភា​ព

 

ឯកឧត្តមបន្តទៀតថា៖យើងមានឱកាស​កសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើ​ងអោយរីកចំរើនទៅបាន គឺដោយ​គុណបំណាច់​នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹ​កនាំយើងរ​កបាន​ដោយលំ​បាកនាអ​តីតកាល។ដូច្នេះ យើងត្រូវរួមគ្នា​ថែរក្សានូវសុខ សន្តិភាព​នេះអោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់​កូនចៅជំនាន់ក្រោយៗ របស់យើ​ងទៀត​។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បា​នណែនាំ​ដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិ​ស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខ​មាភាព និងការបំរើសេវារដ្ឋបាលសា​ធារណៈជូនប្រជាពលរដ្ឋអោយបានល្អ មានការ​ទទួលខុ​សត្រូវខ្ពស់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button